ការកសាងក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាទាមទារឱ្យមេដឹកនាំ ត្រូវតែជាមនុស្សមានសមត្ថភាព មានចក្ខុវិស័យវែងឆ្ងាយ និងជាមនុស្សមានក្បួនខ្នាតក្នុងការរកស៊ីច្បាស់លាស់ផងដែរ។
យោងតាមបទពិសោធន៍របស់សហគ្រិនវ័យ៣៦ឆ្នាំរបស់សិង្ហបុរី Aaron Tan ដែលមានសមត្ថភាពបង្កើតក្រុមហ៊ុនមួយ ឈ្មោះថា Carro ដែលជាវេទិកាទិញលក់រថយន្ត ប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់ និងមានតម្លៃខ្លួន១ពាន់លានដុល្លារ លោកបានប្រាប់ពីគ្រឹះធំបំផុតមួយដែលយុវជនក្មេងៗគួរធ្វើ ពេលចេញរកស៊ីដំបូងគឺ “ការកសាងក្រុមឱ្យបានត្រឹមត្រូវនិងរឹងមាំ”។
លោកបានចែករំលែកពីគន្លឹះក្នុងការចេញរកស៊ីដំបូង និងប្រភេទមិត្តភក្តិគួររកស៊ីជាមួយថា នៅពេលចាប់ផ្ដើមរកស៊ីដំបូង អ្នកត្រូវរកឱ្យបាននូវក្រុមស្នូល ដែលពួកគាត់អាចជាក្រុមមនុស្ស ឬមិត្តភក្ដិដែលមានជំនឿលើអ្នក។
លោកបានបន្ថែមថា អ្វីដែលសំខាន់បំផុតនោះគឺជាក្រុមដែលជួយគាំទ្រគ្នាទៅវិញទៅមក និងអ្វីដែលសំខាន់បំផុតគឺជួយបំពេញចំណុចសំខាន់ៗឱ្យគ្នា។ នេះបើតាមការបញ្ជាក់ពីសហគ្រិនវ័យក្មេង Aaron Tan។
យោងតាមលោក Tan សមត្ថភាពរបស់ស្ថាបនិកក្នុងការកសាងក្រុមគឺជាសញ្ញាល្អដែលពួកគេដឹងខ្លួនឯង និងយល់ពីភាពខ្លាំង និងចំណុចខ្សោយរបស់ពួកគេ។ ប៉ុន្តែវាក៏បង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការបញ្ចុះបញ្ចូលអ្នកដទៃឱ្យយល់ពីចក្ខុវិស័យរួមរបស់ពួកគេផងដែរ។
លោក Tan បាននិយាយថា អ្នកនឹងដឹងថាតើអ្នកអាចចាប់ផ្តើមក្រុមហ៊ុនបានឬអត់ ពីព្រោះអ្នកអាចស្វែងរកមនុស្សកាន់តែច្រើនដែលជឿជាក់លើការធ្វើដំណើររបស់អ្នកមួយនេះ" ។ ដំបូងអ្នកត្រូវស្វែងរកមិត្តភក្តិមួយក្រុមនោះ ដែលមានបំណងឈានទៅរកភាពរីកចម្រើនជឿនលឿនជាមួយអ្នក មុននឹងអ្នកអាចស្វែងរកមនុស្ស១០០នាក់ បន្ទាប់មកកើនដល់១០០០ នាក់ ឬបន្ទាប់មកច្រើនជាងនេះដើម្បីពង្រីកក្រុមហ៊ុនរបស់អ្នក៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9