លោក Aaron Tan កសាងក្រុមហ៊ុនត.ម្លៃ១ពា.ន់លា.ន$ ផ្តាំអ្នករកស៊ីថ្មីថ្មោង ប្រយ័ត្នរឿង៣នេះ
Kan DaraMARCH 22 2024686 views

អាជីវកម្មរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែក៏បិទទៅវិញបន្តកន្ទុយគ្នាផងដែរ។ ដោយមើលឃើញពីបញ្ហាដ៏រសើបនេះ លោក Aaron Tan ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃទីផ្សាររថយន្ត Carro ដែលមានតម្លៃរហូតដល់ទៅ ១ពាន់លានដុល្លារ បានថ្លែងប្រាប់ទៅកាន់ CNBC Make It នូវរឿងធំ៣ ដែលអ្នករកស៊ីថ្មីថ្មោងត្រូវធ្វើ បើមិនចង់ឡុងចុង៖

/. ធ្វើការជាក្រុម៖ សហស្ថាបនិកវ័យ ៣៦រូបនេះបានលើកឡើងថា៖ «ដំបូងអ្នកត្រូវស្វែងរកមិត្តភក្តិដែលមានឆន្ទៈ និងមានជំនឿចិត្តមុតមាំទៅលើគោលដៅរួមគ្នា»។ នៅពេលដែលគាត់ត្រូវបានបំផុសគំនិតបើកអាជីវកម្មនេះដំបូង គាត់បានចុះឈ្មោះមិត្តភក្តិរបស់គាត់ពីសាលាវិទ្យាសាស្ត្រកុំព្យូទ័ររបស់ Carnegie Mellon ដើម្បីចូលរួមជាមួយគាត់។

Eee

/. ត្រូវប្រាកដថា ផលិតផល ឬសេវាកម្មរបស់អ្នកគឺមានតម្រូវការសម្រាប់ទីផ្សារ

មានបញ្ហាជាច្រើនក្នុងចំណោមបញ្ហាទាំងឡាយ ដែលមនុស្សជាច្រើនតែងចោទសួរខ្លួនឯងនៅពេលដែលពួកគេចង់បើកអាជីវកម្មនោះថា តើ​គួររកស៊ីអ្វីទើបល្អ? មុននឹងចាប់យកមុខរបរណាមួយ អ្នកគួរតែសិក្សាពីតម្រូវការ និងទំ​នោរ​របស់​​អ្នកប្រើប្រាស់សិនថាតើពួកគេចង់បានអ្វី? តើផលិតផលរបស់អ្នកកំពុងមានតម្រូវការទីផ្សារឬអត់? ហើយអ្នកក៏ត្រូវតែសិក្សាផងដែរ ពីដៃគូប្រកួតប្រជែង ថាតើគេមានចំណុចខ្លាំង និងចំណុចខ្សោយអ្វីខ្លះ?

/. អ្នកត្រូវដឹងថា នៅពេលចាប់ផ្ដើមដំបូងកំហុសនិងអាចកើតមានគ្រប់ពេល

ការចាប់ផ្ដើមដំបូងៗ អ្វីគ្រប់យ៉ាង វានឹងមិនទៅតាមការរំពឹងទុករបស់យើងទាំងអស់នោះទេ រាប់ទាំង​ដំណើរ​​ការ ការគ្រប់គ្រង ជាពិសេសគឺ លទ្ធផល។ អ្នកត្រូវត្រៀមខ្លួនជានិច្ច ក្នុងការទទួល​យក​ការ​បរាជ័យ និងខិតខំប្រឹងប្រែងធ្វើបន្ដដោយមិនបោះបង់ចោល។

យ៉ាងណាមិញ ការបើកអាជីវកម្មដំបូង តែងមានឧបសគ្គពិបាកនឹងឆ្លងកាត់ តែប្រសិនបើអ្នកមិនអាច​ឆ្លង​កាត់ដំណាក់កាលដំបូងនេះ នោះអ្នកកុំសង្ឃឹមឲ្យសោះថា អាចឆ្លងផុតដំណាក់កាលបន្ទាប់ ព្រោះឧបសគ្គនៅខាងមុខគឺធំជាងឧបសគ្គនៅពេលចាប់ផ្ដើមទៅទៀត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia