រឿងរ៉ាវដ៏អស្ចារ្យពីCEO​វ័យ១៣ឆ្នាំAadithyan Rajesh និងអាថ៌កំបាំងធំ៣ជួយឱ្យជោគជ័យទាំងក្មេងល្ហក់
ឡុង វឌ្ឍនៈJUNE 28 2022393 views

កុមារា Aadithyan Rajesh បច្ចុប្បន្នគឺជា CEO វ័យក្មេងមួយរូបនៃក្រុមហ៊ុន Trinet Solutions ដែលជាក្រុមហ៊ុនផ្ដោតសំខាន់លើការដោះស្រាយបញ្ហានៅលើវេបសាយផ្សេងៗ។ ពេលដែលកុមារាស្ថិតនៅក្នុងវ័យ១៣ឆ្នាំ Aadithyan Rajesh (បច្ចុប្បន្នវ័យ១៦ឆ្នាំ) បានក្លាយជា CEO វ័យក្មេងបំផុតនៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម។

រំលឹកទៅកាន់អតីតកាលបន្តិច ដើម្បីអាចរស់នៅបានសមរម្យ លោកឪពុកម្ដាយរបស់កុមារា Aadithyan Rajesh ដែលមានដើមកំណើតឥណ្ឌា បានសម្រេចចិត្តជម្លៀសខ្លួនចាកចេញទៅកាន់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីរកការងារល្អធ្វើនិងចិញ្ចឹមជីវិត ស្របពេលនោះដែរ  ក្មេងប្រុសរូបនេះទើបតែមានវ័យ៥ឆ្នាំតែប៉ុណ្ណោះ។ ជាសំណាងល្អត្រឹមតែ១ឆ្នាំ ឪពុកម្ដាយរបស់កុមារារូបនេះ អាចមានលទ្ធភាពទិញកុំព្យូទ័រលើតុ១គ្រឿង ដាក់នៅក្នុងផ្ទះ ដែលនោះជាចំណុចស្រូបទាញកុមារារូបនេះ ឱ្យកើតចម្ងល់ ចាប់អារម្មណ៍ជាមួយនឹងការប្រើប្រាស់កុំព្យូទ័រ តាំងតែពីពេលនោះមក។

នៅពេលអាយុបាន៨ឆ្នាំ កុមារារូបនេះបាន ចាប់អារម្មណ៍លើការរៀនទាក់ទងនឹងការសរសេរកូដ និង algorithms ផ្សេងៗ។ នៅអាយុ៩ឆ្នាំគាត់អាចបង្កើតនូវកម្មវិធីមួយ ចង់ភ្ជាប់ជាមួយនឹង Google Chrome ប៉ុន្តែក្រោយមក ត្រូវរសាយទៅវិញ ដោយសារតែ Google Chrome តម្រូវឱ្យបង់ប្រាក់មួយចំនួនផងដែរ។

បន្ថែមពីនោះ កុមារាក៏រៀន Hack នូវប្រព័ន្ធមួយចំនួនផងដែរ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជារកឱ្យឃើញចន្លោះប្រហោងនានាដើម្បីដោះស្រាយវិញ ពោលគឺមិនមែនក្នុងគោលបំណងទុច្ចរិតណាមួយនោះទេ។

ក្រៅពីក្តីសុបិនដ៏យូរលង់របស់គាត់ក្នុងការកសាងក្រុមហ៊ុនពហុជាតិសាសន៍ កុមារា Aadithyan ក៏មានក្ដីស្រមៃចង់ធ្វើការជាមួយ ក្រុមសន្តិសុខតាមអ៊ីនធឺណិតរបស់យោ.ធាឥណ្ឌាផងដែរ នៅពេលដែលគាត់បញ្ចប់ការសិក្សា។ Aadithyan មានប្រសាសន៍ថា "ខ្ញុំចង់ជួយធ្វើឱ្យប្រព័ន្ធយោ.ធារបស់ឥណ្ឌាល្អបំផុតនៅក្នុងពិភពលោក"  នេះបើតាមអ្វីដែលគាត់បាននិយាយប្រកបដោយភាពជឿជាក់ខ្លាំងបំផុត។

គាត់និយាយថា "មនុស្សភាគច្រើនបានប្រើតែ៥% នៃសមត្ថភាពខួរក្បាលរបស់ពួកគេ។ រីឯត្រីដូហ្វីនប្រើប្រហែលជា២០% នៃសមត្ថភាពខួរក្បាលរបស់វា។ សាកស្រមៃទៅមើលថា ប្រសិនបើយើងអាចប្រើប្រាស់ភាពច្នៃប្រឌិត និងចំណេះដឹងរបស់យើងបានពេញលេញ នោះយើងពិតជាអាចសម្រេចបាននូវអ្វីដែលធំធេងស្ទើរតែមិនគួរឱ្យជឿថាអាចទៅរួច"។

ជាចុងក្រោយ សម្រាប់គន្លឹះនៃភាពជោគជ័យរបស់កុមារារូបនេះវិញ គាត់បានចែករំលែកថា៖ ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក។ ធ្វើតាមក្តីសុបិន្តរបស់អ្នក។ កុំយកពាក្យបដិសេធរបស់នរណាម្នាក់មកធ្វើជាចម្លើយសម្រាប់ខ្លួនឯង

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 0963517713

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia