បិតាវិនិយោ.គ Warren Buffett ប្រាប់ចំៗពីរបស់៥យ៉ាង មិនគួរចាយលុ.យទិញ បើមិនចង់មានបញ្ហាក្នុងជីវិត
SOKLY SODECEMBER 5 20231.3 K views

ចាយត្រូវកើនប្រយោជន៍ ចាយខុសនាំអសោចខាតប្រយោជន៍ដល់ខ្លួន។ ការចាយវាយពិតជាផ្នែកមួយដ៏សំខាន់នៃស្ថានភាពជីវិត ត្បិតថាបើមនុស្សចាយលុយត្រូវ ចំណូលនឹងកើនជីវិតភាពច្បាស់ជាធូរធារ តែបើជ្រុលជាចាយខុសផ្លូវច្បាស់ជាវេទនា នាំទុក្ខដាក់ខ្លួនមិនខាន។

 

ពាក់ព័ន្ធនឹងការចាយវាយនេះដែរ បិតាវិនិយោគ Warren Buffett បានប្រាប់ចំៗអំពីរបស់៥យ៉ាង ដែលមនុស្សមិនគួរចំណាយលុយលើ ព្រោះវាអាចនាំឱ្យខាតប្រយោជន៍ រាំងស្ទះដំណើរនៃការសម្រេចគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន៖

 

១. រៀនខុស៖ ចំណាយលើការរៀនសូត្រជារឿងដ៏ប្រសើរ តែអ្នកត្រូវដឹងថាដើម្បីឱ្យខ្លួនឯងរីកចម្រើន មិនមែនមានន័យថា យើងត្រូវចូលរៀនគ្រប់ជំនាញ ឬបង់លុយចូលរួមគ្រប់សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗគ្រប់មុខឡើយ។ ផ្ទុយទៅវិញ អ្នកគួរចំណាយលុយរៀនក្នុងវគ្គណាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ និងជម្រុញសមត្ថបង្កើតប្រាក់ចំណូលរបស់អ្នក។

 

២. គ្រឿងស្រវឹង៖ លោក Warren Buffett បានចែករំលែកថា ការចំណាយលើគ្រឿងស្រវឹង ក្រៅពីធ្វើឱ្យខូចសុខភាពផ្លូវកាយហើយ វាក៏ប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុផងដែរ ត្បិតថាគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ខួរខ្បាល ព្រមទាំងសមត្ថភាពនៃការសម្រេចចិត្តចាត់ចែងហិរញ្ញវត្ថុ។

 

៣. ការជក់បារី៖ មិនខុសពីស្រាប៉ុន្មានឡើយ បារីក្រៅពីធ្វើឱ្យប៉ះពាល់សុខភាព វាក៏មានសាធាតុញៀន នាំឱ្យមនុស្សត្រូវចំណាយលុយជាប្រចាំទៅលើវា ច្រើនឡើងៗជារៀងរាល់ខែ និងពិបាកបញ្ឈប់ខ្លាំងណាស់បើមានការតាំងចិត្តមិនរឹងមាំ។

 

៤. ប្រើផលិតផលថែស្បែកហួសកម្រិត៖ ការវិនិយោគលើសុខភាព និងសម្រស់ជារឿងល្អ ប៉ុន្តែវានឹងក្លាយទៅជាមិនល្អវិញ បើអ្នកជ្រើសរើសអ្នកប្រឹក្សាខុស ឬសម្រេចចិត្តទិញផលិតផលទាំងនោះតាមគេតាមឯងគ្មានការសិក្សាច្បាស់លាស់។ មានអ្នកខ្លះប្រើប្រាស់គ្រឿងថែរក្សាសម្រស់ច្រើនតង់ជ្រុល ក្រៅពីចំណាយលុយច្រើន ក៏នាំឱ្យប៉ះពាល់ដល់សុខភាពស្បែកលើសដើមថែមទៀតផង។

 

៥. ញ៉ាំក្រៅញឹក៖ ការចេញក្រៅញឹកញាប់ ឬមានណាត់ញ៉ាំអាហារខាងក្រៅមិនលោះពេល ជាហេតុនាំឱ្យមានការចំណាយខ្ពស់ នាំឱ្យមានបញ្ហាការចំណាយ អាចនឹងចាយសល់ថ្ងៃ​ ចុងខែដាច់លុយ ជំពាក់គេជុំទិស។ ជាក់ស្ដែងដូចពាក្យមួយឃ្លានៅក្នុងសៀវភៅ ច្រវាក់ប្រាក់ខែ អ្នកនិពន្ធបានលើកឡើងថា «ដើមខែញ៉ាំក្រៅញឹក ចុងខែសឹកកាបូប អស់លុយក្នុងកុង មីកំប៉ុង Is the best»។ អ្នកណាខ្លះធ្លាប់ជួបរឿងមួយនេះ?

 

យ៉ាងណាមិញមនុស្សដែលសាងកំហុសហើយចេះកែខ្លួនគួរតែអាចទទួលបានឱកាស ដូច្នេះបើកន្លងមកអ្នកធ្លាប់ចាយខុស ច្បាស់ណាស់អ្នកប្រាកដជាអាចកែតម្រូវឱ្យត្រូវវិញចាប់ពីពេលនេះតទៅ។ ពិនិត្យការចំណាយរបស់ខ្លួនឯង មើលថារាល់ថ្ងៃនេះមានចាយខុសលើរឿងទាំង៥ដែលបានលើកឡើងខាងលើដែរទេ ហើយតើមានខុសលើរឿងផ្សេងៗដែរឬទេ? បើមានសូមចាប់ផ្ដើមឈប់ពីពេលនេះទៅ ដើម្បីកសាងអនាគតមួយ ដែលមានស្ថិរភាពហិរញ្ញវត្ថុ លែងជួបបញ្ហាលុយកាក់៕

 

អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia