កុំភ្លេចសាកថ្មខួរក្បាល! សញ្ញា៥យ៉ាង បញ្ជាក់ថាអ្នកកំពុង Burnout នៅកន្លែងធ្វើការ
Ping Chou EngJULY 22 20241.9 K views

Burnout គឺជាស្ថានភាពដែលបញ្ជាក់អំពីសុខមាលភាពនៅកន្លែងធ្វើការ ដែលបាន​ប៉ះពាល់​ដល់​ផ្លូវកាយ ផ្លូវអារម្មណ៍ និង​អាកប្បកិរិយា ខណៈបញ្ហាទាំងនេះកើតឡើងមកពីកត្តាមួយចំនួនដូចជាការ​ធ្វើការងារច្រើនម៉ោង​ ធ្វើការងារដដែលៗឬលើសពីសមត្ថភាព ​​និងការរំពឹងទុកការងារមិនច្បាស់លាស់ជាដើម។

យ៉ាងណាមិញខាងក្រោមនេះគឺជាសញ្ញាទាំង៥យ៉ាង បញ្ជាក់ថាអ្នកកំពុង Burnout នៅកន្លែងធ្វើការ នេះបើយោងតាមការស្រាវជ្រាវរបស់ស្ថាប័ន​​ The Clam

. ឧស្សាហ៍ខឹង ឆេវឆាវ៖ សញ្ញាដែលបញ្ជាក់ថាអ្នកកំពុង Burnout នៅកន្លែងធ្វើការ គឹអ្នកឆាប់ខឹងច្រលោត ឆេវឆាវនៅពេលជួបអ្វីមិនដូចជាការរំពឹងទុក អ្នកឆាប់ខឹងនិងប៉ះទង្កិចអារម្មណ៍ជាមួយមិត្តរួមការងារ មិត្តភ័ក្តិឬគ្រួសារ ជារឿយៗលើបញ្ហាតូចតាច។

. ឆាប់អស់កម្លាំងទោះបានសម្រាកច្រើនម៉ោង៖ អ្នកមាននឹងមានអារម្មណ៍ថាខ្សោះជាមួយនឹងការងារ អស់កម្លាំងនិងហត់នឿយជានិច្ច បើទោះបីជាបានសម្រាកច្រើនម៉ោងហើយក៏ដោយ អ្នកអាចឈឺក្បាលញឹកញាប់ឬគេងមិនលក់ជាដើម ដែលនេះជាសញ្ញាបង្ហាញដំបូងរបស់ភាព Burnout នៅកន្លែងធ្វើការ។

. ធុញការងារ មិនអាចផ្តោតអារម្មណ៍៖ នៅពេលដែលអ្នក Burnout អ្នកនឹងមានអារម្មណ៍ធុញទ្រាន់លើកិច្ចការ នៅកន្លែងធ្វើការ ឬសូម្បីតែនៅក្នុងពេលវេលាផ្ទាល់ខ្លួន អ្នកនឹងខ្វះថាមពលលើការជំរុញចិត្តក្នុងការសម្រេចកិច្ចការឱ្យមានប្រសិទ្ធិភាព ​ហើយបាត់បង់ចំណាប់អារម្មណ៍លើការងារប្រចាំថ្ងៃនិងអ្វីដែលធ្លាប់ជាចំណូលចិត្ត។

. ឧស្សាហ៍ឈឺ ៖ អ្នកនឹងមានអារម្មណ៍ថាបាត់បង់ចំណង់អាហារ ឬមានការប្រែបួ្រលលើរបៀបដែលអ្នកទទួលទាន ជូនកាលមានបញ្ហាក្រពះពោះវៀន ឈឹចាប់សាច់ដុំញឹកញាប់ ប្រព័ន្ធសុំាចុះខ្សោយហើយក៏ងាយនឹងឆ្លងផ្តាសាយផងដែរ នៅពេលដែលអ្នកចុះខ្សោយផ្នែកផ្លូវចិត្ត។

. ថប់អារម្មណ៍​ អវិជ្ជមាន និងសង្ស័យច្រើន៖ Burnout នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាតានតឹង បារម្ភពីអនាគតការងារនិងជីវិតប្រចាំថ្ងៃ ដោយគ្មានការគិតច្បាស់លាស់ អ្នកឆាប់ទទួលអារម្មណ៍អវិជ្ជមាន ធ្លាក់ទឹកចិត្ត អស់សង្ឃឹម សង្ស័យលើអ្នកដទៃឬមិត្តរួមការងារ និងតែងគិតថាខ្លួនគ្មានតម្លៃ។

ដូច្នេះប្រសិនបើអ្នកមានសញ្ញាទាំងនេះ ហើយត្រូវការលុបបំបាត់បញ្ហា Burnout នៅកន្លែងធ្វើការដើម្បិត្រឡប់ទៅរកសភាពធម្មតាវិញ លោកអ្នកត្រូវយកចិត្តទុកដាក់ លើការថែទាំខ្លួនឯងជាអាទិភាព ដូចជាការសម្រាកឱ្យបានទៀងទាត់ បណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ជាពិសេសការកំណត់អាទិភាពនិងទ្រាំដែនការងារជាដើម៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia