មិនមែន Donald Trump! មហាសេ.ដ្ឋីអចលនទ្រព្យទាំង៥នេះ មានទ្រ.ព្យច្រើនជាងគេបំផុតលើលោក
Kan DaraAPRIL 29 2024681 views

ក្នុងបញ្ជីមហាសេដ្ឋីអចលនទ្រព្យឆ្នាំ២០២៤ ពុំមានឈ្មោះលោក Donald Trupm ទេ ប៉ុន្តែបុរសទាំង៥ខាងក្រោម បានគ្រងតំណែងជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងវិស័យនេះ ដោយយោងតាម Insider Monkey៖

/. លោក Peter Woo ជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមមហាសេដ្ឋីដែលមានបំផុតនៃឧស្សាហកម្មអចលនទ្រព្យ។ លោក Woo បានបម្រើការជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ Wheelock & Co ។ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោកមានតម្លៃប្រមាណ ១៤.១ ពាន់លានដុល្លារ។

D

/. លោក Harry Triguboff៖ ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ​អាផាតមិន ឈ្មោះ Meriton ដែលមានមូលដ្នាននៅទីក្រុងស៊ីដនី។ លោកមានទ្រព្យសម្បត្តិសុទ្ធ ១៦.២ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី៤ ក្នុងបញ្ជី។

Lo

/. លោក Donald Bren៖ គឺជាមហាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោបំផុតមួយរូបនៅសហរដ្ឋអាមេរិក។ លោកជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេគឺ Irvine Co. ដែលមានទំហំ ១២៩ លានហ្វីតការ៉េ នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។ ផលប័ត្ររបស់ក្រុមហ៊ុននេះមានផ្ទះល្វែងជាង ១២៥ និងអគារការិយាល័យចំនួន ៥៩០ខ្នង។ លោកមានទ្រព្យសម្បត្តិសុទ្ធ ១៨ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជី។

Ss

/. លោក Kushal Pal Singh៖ ជាប់ចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីមហាសេដ្ឋីដែលមានជាងគេបំផុតនៃឧស្សាហកម្មអចលនទ្រព្យ។ លោកជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅប្រទេសឥណ្ឌា DLF (NSE:DLF)។ គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ ទ្រព្យសម្បត្តិរបស់លោកមានចំនួន ២០.៣ ពាន់លានដុល្លារ។

Sss

/. លោក Lee Shau Kee៖ ជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីមហាសេដ្ឋីដែលមានបំផុតក្នុងឧស្សាហកម្មអចលនទ្រព្យ។ លោកគឺជាសហស្ថាបនិកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេគឺ Sun Hung Kai Properties Limited (OTC:SUHJY)។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកមានចំនួន ២៨.៣ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៧ ខែមេសា។

CC

គួរជម្រាបផងដែរថា នៅក្នុង​រយៈពេល​ជាង ៤ ឆ្នាំកន្លងមក គឺ​ចាប់តាំងពី​វិបត្តិ​សុខភាព​កាលពី​ឆ្នាំ២០២០ ហើយ​បន្ទាប់មក​ការផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ​ដែល​កំពុងតែបន្ត​ដល់ពេល​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋ​កិច្ច​សកលលោក និង​តំបន់ ជាពិសេស​សកម្មភាព​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យតែម្តង​៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម 👇  https://t.me/hangchhengH24ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia