កុំពិបាកសួរដល់កន្លែង! ចង់ដឹងអត្តសញ្ញាណប័ណ្ណធ្វើហើយឬនៅ អាចឆែកមើលតាមវេបសាយ១នេះបាន
ធី ស្រីល័ក្ខJUNE 17 20241.3 K views

កាន់តែងាយស្រួលសម្រាប់បងប្អូនដែលបានទៅធ្វើអត្តសញ្ញាណប័ណ្ណហើយ ហើយកំពុងតែរង់ចាំថ្ងៃទៅយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួន អាចចូលទៅឆែកតាមរយៈវេបសាយរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាន ដើម្បីជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានទៅធ្វើអត្តសញ្ញាប័ណ្ណ អាចធ្វើការតាមដានថាតើអត្តសញ្ញាប័ណ្ណរបស់លោកអ្នកបានធ្វើហើយឬនៅបានដោយស្រួល ចៀសវាងការទៅខាតជើង។

ដើម្បីអាចចូលទៅឆែកបានបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចុច https://idc.gdi.gov.kh/ បន្ទាប់មកត្រូវវាយបញ្ចូលនូវ លេខបង្កាន់ដៃ ឆ្នាំកំណើត និង កូដសុវត្ថិភាពជាការស្រេច។

៤២

ដូច្នេះ សម្រាប់បងប្អូនដែលចង់ដឹងពីព័ត៌មានលម្អិតថាតើអត្តសញ្ញាប័ណ្ណរបស់ខ្លួនធ្វើហើយឬនៅ អាចឆែកតាមវេបសាយនេះបាន ឬមួយទៀតអាចទំនាក់ទំនង តាមលេខទូរស័ព្ទ 1271 ឬ 017 898 915 រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សុក្រ ក្នុងនោះ រាល់បញ្ហារបស់បងប្អូន នឹងត្រូវបានដោះស្រាយដោយមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia