ពិភពលោកកាន់តែជឿនលឿន ខណៈមនុស្សប្រកួតប្រជែងគ្នាបង្កើតបច្ចេកវិទ្យាជួយសម្រួលដល់មធ្យោបាយរស់នៅប្រចាំថ្ងៃ ឲ្យកាន់តែមានភាពងាយស្រួល និងចំណាយពេលតិចជាងមុន។ ក្នុងនោះមិនមែនតែជាតិសាសន៍ដទៃឡើយ ក៏មានកម្ពុជាយើងផងដែរ ខំប្រឹងក្មៀតខ្មីរកអ្វីថ្មី បំពេញតម្រូវការតាមរបត់សង្គមក្នុងយុគ្គសម័យឌីជីថល។
ខាងក្រោមនេះ គឺជាបច្ចេកវិទ្យាទូទាត់លុយធំៗចំនួន៥ ដែលផ្តួចផ្តើមបង្កើតឡើងដោយដៃកូនខ្មែរ៖
១/. Komchey៖ គឺជាវេទិកាផ្គូផ្គងប្រាក់កម្ចី SME តាមអ៊ីនធឺណេតដំបូងគេក្នុងប្រទេសកម្ពុជា និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយមានលោក Lem Chansamrach ជាស្ថាបនិក។ គោលបំណងរបស់ Komchey គឺលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម។
២/. Karprak៖ គឺជាវេទិកាផ្តល់ប្រាក់កម្ចីដោយផ្ទាល់ និងទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអ៊ីនធឺណេតដំបូងគេរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក Cedric Kang ក្នុងឆ្នាំ២០១៦។ Karprak ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់កម្ចីដែលមានតម្លៃថោកសម្រាប់អ្នកខ្ចី នឹងគ្រប់គ្រងហានិភ័យសម្រាប់អ្នកឱ្យខ្ចី។ Karprak.com រួមបញ្ចូលគ្នានូវការអនុវត្តកម្ចីបែបប្រពៃណីជាមួយបណ្តាញសង្គមដើម្បីបង្កើតវេទិកាដែលអ្នកខ្ចី និងអ្នកផ្តល់ប្រាក់កម្ចីធ្វើប្រតិបត្តិការផងដែរ។
៣/. TosFUND៖ គឺជាគេហទំព័រផ្តល់មូលនិធិមិនរកប្រាក់ចំណេញដោយផ្អែកលើការបរិច្ចាគ និងរង្វាន់ក្រៅបណ្តាញ និងតាមអ៊ីនធឺណេត។ គម្រោង TosFUND មានគោលបំណងជួយសម្រួលដល់ការរៃអង្គាសថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍ និងបុព្វហេតុសង្គមនៅកម្ពុជា។
៤/. Asia Wei Luy៖ គឺជាវេទិកាផ្តល់សេវាទូទាត់ប្រាក់តាមទូរស័ព្ទត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ដែលអនុញ្ញាតឱ្យអតិថិជន (បុគ្គល និងអាជីវកម្ម) ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់រវាងគ្នាទៅវិញទៅមក និងជាមួយនរណាម្នាក់ក្នុងប្រទេសកម្ពុជា តាមរយៈទូរស័ព្ទចល័តណាមួយដោយចំណាយតិច។
៥/. Wing៖ គឺជាអ្នកផ្តល់សេវាធនាគារតាមទូរស័ព្ទជាមួយនិងការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុតាមរយៈសេវាធនាគារចល័តដល់អ្នកដែលមិនធ្លាប់ប្រើប្រាស់សេវាធនាគារសោះ ឬមិនមានគណនីធនាគារ និងមានគណនីធនាគារ។
ក្រៅពីបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ធំៗ៥ ខាងលើនេះក៏មានវេទិកាជាច្រើនទៀតដែលបង្កើតឡើងដោយដៃកូនខ្មែរ និងកំពុងបន្តរីកលូតលាស់ខ្លាំង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24