អាជីពចំណូ.លខ្ពស់!​ ការងា.រ៥ប្រភេទ ស័ក្តិសមបំផុតនឹង ក្រុមមនុស្សដែល មានអត្តចរិត Ambiverts
Ping Chou EngAPRIL 19 20241.7 K views

តាមប្រភពពីគេហទំព័រ Healthline បានឱ្យដឹងថាបុគ្គលដែលមានអត្តចរិត Ambiverts ជាមនុស្សដែលមានតុល្យភាពក្នុងខ្លួន ពេលខ្លះអាចសម្របខ្លួននៅ នៅក្នុងចំណោមមនុស្សច្រើន មានទំនាក់ទំនងក្នុងសង្គម តែពេលខ្លះក៏អាចមានភាពស្ងាប់ស្ងាត់ និងអៀនច្រើនផងដែរ។ យ៉ាងណាមិញអាជីពការងារចំណូលខ្ពស់ទាំង៥នេះ ស័ក្តិសមបំផុតសម្រាប់ម​នុស្សដែលមានអត្តចរិតប្រភេទនេះ។

. អ្នកចិត្តវិទ្យា៖​​ មនុស្សដែលមានអត្តចរិត Ambiverts មានសមត្ថភាពយល់ដឹងបានលឿន និងនិយាយទំនាក់ទំនងជាមួយមនុស្សបានខ្លាំង ដែលជាកត្តាសំខាន់ក្នុងអាជីពជាអ្នកចិត្តវិទ្យានេះ។ ក្នុងនោះពួកគេអាចបង្កើតទំនាក់ទំនងរឹងមាំជាមួយអតិថិជន ផ្តល់ការគាំទ្រនិងការណែនាំ ខណៈពួកគេក៏មានសមត្ថភាពស្ងប់ស្ងាត់ ផ្តោតខ្លាំងលើការវិភាគ និងស្រាវជ្រាវជាដើម។

. អ្នកសារព័ត៌មាន៖ បុគ្គលមានអត្តចរិត Ambiverts ក៏ស័ក្តិសមនឹងអាជីពជាអ្នកសារព័ត៌មានដែលវិជ្ជាជីវៈផងដែរ។ ក្នុងនោះអ្នកសារព័ត៌មានតម្រូវឱ្យសមត្ថភាពក្នុងការប្រមូលព័ត៌មានពិត ភាពជាកណ្តាល ធ្វើទំនាក់ទំនងរឹងមាំ ជាមួយវាគ្មិននិងប្រភពផ្លូវការ ខណៈអាជីពនេះពួកគេក៏មានស្ងប់ស្ងាត់ ពូកែសង្កេត ស្រាវជ្រាវ ទាក់ទាញ ដើម្បីចងក្រងអត្ថបទច្បាស់លាស់និងស៊ីជម្រៅបាន។

. ផលិតករ៖ ផលិតករជាការងារក្រោយឆាក ជាអ្នកផលិតខ្សែភាពយន្តឬវីដេអូពាណិជ្ជកម្មជាដើម​។ ប៉ុន្តែមុខតំណែងនេះពាក់ព័ន្ធនឹងការទំនាក់ទំនង ធ្វើកិច្ចសហការដឹកនាំជាមួយនឹងប្រភេទមនុស្សដែលមានអត្តចរិតលក្ខណៈផ្សេងៗគ្នា ដើម្បីមានភាពបត់បែន ក្នុងគម្រោងការណ៍ការងារឱ្យរលូនពីដើមដល់ចប់​ ដូច្នេះមនុស្សដែលមានអត្តចរិត Ambiverts ស័ក្តិសមនឹងការងារនេះ។

. អ្នកអភិវឌ្ឍន៍អាជីវកម្ម៖ អាជីពជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មស័ក្តិសមនឹង Ambiverts ខណៈពួកគេអាចថ្លឹងថ្លែងគំនិត ទស្សនវិស័យ ធ្វើទំនាក់ទំនងជាមួយអតិថិជន ដៃគូមានសក្តានុពល អាចពិចារណាហើយទទួលយកនូវទស្សនៈផ្សេងៗពីគ្នាក្នុងក្រុមមនុស្ស និងអាចធ្វើការសម្រេចចិត្តបានល្អ។ ក្នុងនោះពួកគេក៏មានអត្តចរិតស្ងាត់ស្ងៀមក្នុងការមើលនិន្នាការទីផ្សារ និងកំណត់ឱកាសអាជីវកម្មថ្មីៗ។

. អ្នកធនធានមនុស្ស៖ ៖ Ambiverts ជាធនធានដែលមានសមត្ថភាពក្នុងការយល់យោគ វិភាគមនុស្សពេលសម្ភាសន៍និងធ្វើទំនាក់ទំនងជាមួយបុគ្គលិក ដើម្បីភាពរីករាយនឹងវឌ្ឍនៈភាពផងដែរ។ ទន្ទឹមនឹងនេះពួកគេក៏ទាមទារឱ្យមានភាពរឹងមាំជាមួយមេ ដោះស្រាយជម្លោះបុគ្គលិក នឹងហ្មត់ចត់ក្នុងការគោរពគោលការណ៍ តាមនិតិវិធីរបស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវផងដែរ ដើម្បីធានាឱ្យបានថាពួកគេមិនបានប្រើមនោសញ្ជតនាក្នុងការអនុវត្តការងារ។

ជាការពិតណាស់ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាខ្លួនឯងមានអត្តចរិតតុល្យភាព មិនថានៅក្រៅជាមួយហ្វូងមនុស្ស ឬនៅផ្ទះតែម្នាក់ឯងអានសៀវភៅទេ អ្នកអាចសម្របនិងអាចបត់បែនបានក្នុងស្ថានភាពផ្សេងៗគ្នា ដឹងថាពេលណាត្រូវនិយាយ ដឹងថាពេលណាត្រូវស្តាប់ បង្កាញថាអ្នកក៏ជាក្រុមមនុស្សដែលមានអត្តចរិត​ Ambiverts ផងដែរ៕

Extrovert Introvert Ambivert

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia