ក្រុមហ៊ុនម៉ូតូ Royal Enfield ប្រារព្វខួប៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា ជាមួយនិងទិន្នន័យការលក់ដ៏ជោគជ័យក្នុងខែមេសា
Makara ChhamMAY 2 2024

ក្រុមហ៊ុនម៉ូតូធំ Royal Enfield ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់តាំងពីដើមឆ្នាំ ២០២៤ ជាមួយនិងការលក់ចេញជាច្រើនគ្រឿងសម្រាប់ ៤ខែកន្លងមកនេះ។ វា​ជា​សក្ខីភាព​មួយ​ចំពោះ​ជោគជ័យ​និង​ប្រវត្តិសាស្ត្រ​របស់​ម៉ាក​យីហោ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អង់គ្លេស។

1

Royal Enfield បានបោះជំហានទៅមុខក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2020 ហើយរយះពេល៤ឆ្នំាមកនេះក្រុមហ៊ុនទទួលបានការគំាទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលប្រើប្រាស់ម៉ូតូ Royal Enfield ជិត ៨០០នាក់មកហើយ។ ម៉ូឌែលចុងក្រោយដែលទទួលបានការកក់ទិញច្រើនបំផុតក្នុងឆ្នាំ២០២៣​ នោះគឺម៉ូឌែល Hunter 350cc ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ថ្មីៗនេះក្រុមហ៊ុន Royal Enfield បានប្រារព្ធខួប ៤ឆ្នំារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយការជួបជុំអតិថិជនរបស់ខ្លួនក្នុងការជិះកម្សាន្តពេលរាត្រីនិងការចែករំលែកបទពិសោធន៍ផ្សេងៗពីអតិថិជនសម្រាប់ម៉ូឌែលនីមួយៗ។ ទន្ទឹមនឹងនេះផងដែរទិន្នន័យនៅក្នុងខែមេសាបានអោយដឹងថាក្រុមហ៊ុនម៉ូតូ Royal Enfield បានលក់ចេញម៉ូតូចំនួន ៥០គ្រឿងដែល 80% ជាម៉ូឌែល Hunter 350cc. ។

8

នេះបង្ហាញអោយឃើញថាអតិថិជននៅក្នុងប្រទេសកម្ពុជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះលក្ខណៈពិសេស ការរចនា និងដំណើរការម៉ាស៊ីនដែលផ្តល់ដោយ Hunter 350cc ។ Royal Enfield ជាម៉ាកយីហ៊ោរដែលត្រូវបានគេស្គាល់ដោយសារដំណើរការយ៉ាងម៉ត់ចត់ និងការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ និងការធ្វើតេស្តផលិតផលលំដាប់ថ្នាក់ពិភពលោក ដែលជាមូលហេតុធ្វើអោយវានៅតែជាក្រុមហ៊ុននាំមុខគេនៅក្នុងផ្នែកម៉ូតូកំលាំងធុនកណ្តាល។ លើសពីនេះក្រុមហ៊ុន Royal Enfield Cambodia កំពុងក្លាយជាទីចាប់អារម្មណ៍មួយនៅក្នុងចំនោមអ្នកជិះម៉ូតូធំជំនាន់ថ្មី ហើយម៉ាកយីហ៊ោរមួយនេះបានកំពុងកាន់កាប់ទីផ្សារម៉ូតូធំជាង 50% នៅក្នុងប្រទេសកម្ពុជា។

7

នេះជាការអបអរសាទរមួយទៀតសម្រាប់ម៉ាកយីហ៊ោរ Royal Enfield ជាមួយនឹងជំហររឹងមាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានដៃគូប្រកួតប្រជែងជាច្រើនក៏ដោយក៏ Royal Enfield អាចរក្សាតួរលេខការលក់ចេញបានយ៉ាងល្អ និងមានការកើនឡើងគុណនិងពីរបើធៀបទៅនឹងឆ្នាំមុនៗ។ គុណភាព ការរចនា និងតម្លៃរបស់ Royal Enfield មានភាពល្បីល្បាញអស់រយៈពេលជាង 123 ឆ្នាំមកហើយ ដែលធ្វើឱ្យពួកគេក្លាយជាម៉ូតូម៉ាកចំណាស់ជាងគេបំផុតនៅលើពិភពលោក។

វាពិតជាអស្ចារ្យណាស់ដែលមើលឃើញពីការច្នៃប្រឌិតរបស់ម៉ាកយីហ៊ោរមួយនេះសម្រាប់ស្ទីលមួយដែលពួកគេបានផ្តោតលើការនាំយកមកវិញនូវការជិះម៉ូតូធំបែបក្លាសិក ប៉ុន្តែទាន់សម័យគ្រប់សម័យកាលហើយមានការគាំទ្រ មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសជាង 50 ជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ភាពជោគជ័យ និងការកើនឡើងនៃអ្នកគាំទ្ររបស់ពួកគេ បានធ្វើឱ្យមានការកក់រង់ចាំស្តុកសម្រាប់ម៉ូឌែលផ្សេងៗដែលកំពុងដាច់ស្តុកជាច្រើន។

6

នៅពេលដែរអ្នកទិញម៉ូតូ Royal Enfield អ្នកមិនមែនគ្រាន់តែទិញវាដើម្បីការធ្វើដំណើរតែមួយនោះទេប៉ុន្តែអ្នកនិងទទួលបានបទពិសោធន៍នៃការជិះម៉ូតូជាក្រុម និងបង្កើតសហគមន៍មួយដែលអ្នកអាចមានមោទនភាពក្នុងការរក្សាទុកម៉ូតូ Royal Enfield របស់អ្នកទៅកាន់កូនចៅជំនាន់ក្រោយផងដែរ។

រួមសេចក្តីមកម៉ូតូ Royal Enfield កំពុងធ្វើការផ្លាស់ប្តូរនិងវិវត្តន៍ខ្លួនឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជាជាមួយនិងចំនួនអ្នកគាំទ្រជាច្រើន! នាពេលឆាប់ៗនេះក្រុមហ៊ុន Royal Enfield Cambodia និងធ្វើការនាំចូលម៉ូឌែល Royal Enfield Himalayan 450 ជាមួយបទពិសោធន៍ថ្មីនិងមានភាពរំជើបរំជួលជាងម៉ូឌែល Himalayan 411cc.  ក្រៅពីនេះក្រុមហ៊ុន Royal Enfield Cambodia គឺជាទំនុកចិត្តរបស់អ្នកប្រើប្រាស់ជាមួយនឹងគុណភាពល្អ ផ្នែកសេវាកម្មរោងជាងដែលពោរពេញទៅដោយបទពិសោធន៍និងទំនួលខុសត្រូវ ដែលជាចំនុចសំខាន់ក៏ដូចជាកង្វះខាតដែរក្រុមហ៊ុនម៉ូតូធំជាច្រើនបានបរាជ័យនិងបិទទ្វាកន្លងមកក្នុងប្រទេសកម្ពុជា។

អ្វីដែលមិនអាចភ្លេចបាននោះគឺក្រៅពីម៉ូតូ ក្រុមហ៊ុន Royal Enfield ក៏មានលក់នូវសំលៀកបំពាក់ មួកសុវត្តិភាព អាវយឹត (apparel) និងគ្រឿងតុបតែងលម្អ (Accessory)ជាច្រើនផងដែរហើយបានធ្វើអោយអតិថិជនមានភាពងាយស្រួលក្នុងការជ្រើសរើសនិងបន្ថែមស្ទីលអោយខ្លួនឯងជាមួយនិងឈុតសំលៀកបំពាក់និងគ្រឿងតុបតែងលម្អសម្រាប់ម៉ូតូធំរបស់ពួកគេ Royal Enfield ពិតជាផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយសម្រាប់អតិថិជនរបស់ពួកគេ។ ម៉ូតូ Royal Enfield មានតម្លៃចាប់ពី 3XXX ដុល្លារអាមេរិក ជាមួយនឹងជម្រើសបង់រំលស់ពីដៃគូរសហការណ៍ដូចជា AEON, I-Finance, Mohanokor, Bred Bank ផងដែរ ៕

2345

Makara Chham

អត្ថបទសរុប៖ 36

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia