នេះគឺជាដំណឹងល្អមួយសម្រាប់ប្រជាជននៅក្នុងខេត្តកំពង់ស្ពឺ ខណៈខេត្តសក្តានុពលមួយនេះបានទទួលនូវរោងចក្រថ្មីចំនួន ៥បន្ថែមទៀតដែលមានតម្លៃសរុបចូលគ្នារហូតដល់ទៅ ៣១,៣លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាមួយគ្នានោះដែរ ចំពោះរោងចក្រថ្មីទាំង៥ ទីតាំងនេះ ដែលនឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ រួមមានដូចជា៖
១.រោងចក្រផលិតសម្ភារៈកីឡា ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤២កន្លែងដល់ប្រជាពលរដ្ឋក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
២.រោងចក្រកែច្នៃផ្លែឈើ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៧កន្លែងដល់ប្រជាពលរដ្ឋស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
៣.រោងចក្រផលិតសម្ភារៈក្មេងលេង ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៣កន្លែងដល់ប្រជាពលរដ្ឋស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៤.រោងចក្រផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែងដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៥.រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥០៧កន្លែងដល ពលរដ្ឋស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សូមរំលឹកផងដែរថា គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ ខណៈកើនឡើង ៧១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕