មានសង្ឃឹម! គម្រោងធំ ៥ ដែលកំពុងជាប់គាំងនៅខេត្តព្រះសីហនុ ត្រូវបានវិនិយោគឡើងវិញ
Srey NuthMARCH 14 2024979 views

គម្រោង​អគារ​ជាប់​​​គាំង​ចំនួន​​៥​ ត្រូវ​បាន​​​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​​ខេត្ត​ព្រះសីហនុ បើកកិច្ច​ប្រជុំ​ពិភាក្សា និង​លើក​ទឹក​​ចិត្ត​ឱ្យ​វិស័យ​ឯកជន​​វិនិយោគ​​​​ ខណៈ​​គម្រោង​​ទាំង​​៥​នោះ​វិស័យ​ឯកជន​បាន​ស្នើ​ការ​សម្របសម្រួល ឬ ការ​ដោះ​ស្រាយវិវាទ​ក្រៅ​ប្រព័ន្ធតុលាការ, ការ​លើក​ទឹក-​ចិត្ត​ពិសេស និង​ការ​សម្រួលនីតិវិធី ។

តាមការបញ្ជាក់គម្រោងតាំង៥ នោះរួមមាន ៖  

១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

៣. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ

៤. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

៥. គម្រាងអគារសណ្ឋាគារ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

432372474 719907520260061 8989391376804748487 N

សូមជម្រាបផងដែរថា កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅក្រុមការងារបានពិនិត្យ និង សម្រេចលើការផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ២ ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និង អគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម)។

ដោយឡែកសម្រាប់ខែ មីនា និង ជាបន្តបន្ទាប់ទៀត, ក្រុមការងារក៏បាន និង កំពុងទទួល និង ពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤៕​

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia