៤ ចំណុចដែលអ្នកគួរយល់ដឹង មុនប្រឡូកក្នុងការវិនិយោគលើ វិស័យអចលនទ្រព្យ
Bunthoeun KoemMARCH 23 2023319 views

ការប្រទ្បូកនៅក្នុងវិស័យអចលនទ្រព្យឱ្យបានជោគជ័យវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ យ៉ាងណាមិញក្នុងអំទ្បុងពេលដែលអ្នកដើរនៅលើផ្លូវនេះអ្នកប្រាកដជាបានជួបនូវបញ្ហានិងការខាតបង់ជាច្រើនដែលវិនិយោគិនមិនតិចទេបានឆ្លងកាត់រួចមកហើយមុនពេលដែលពួកគេឈានទៅដល់ភាពជោគជ័យមកដល់សព្វថ្ងៃ។

យោងតាមការដកស្រង់ចេញពីគេទំព័រ kiavi បានបង្ហាញពី៤ ចំណុចដែលអ្នកគួរយល់ដឹង មុនប្រឡូកក្នុងការវិនិយោគលើ វិស័យអចលនទ្រព្យ ដោយក្នុងនោះរួមមាន៖

Untitled ៩

១. សម្រាប់ជនបរទេស គួរសម្លឹងមើលខុនដូ

ជាទូទៅគម្រោងថ្មីៗជាច្រើន បានសាងសង់នឹងអាចបំពេញនូវ តម្រូវការរបស់វិនិយោគិនបរទេសផងដែរ។ ខុនដូភាគច្រើនសាងសង់នៅទីក្រុង ឬនៅតំបន់ទេសចរណ៍ផ្សេងៗ។ អ្នកវិនិយោគដែលកំពុងរកទិញខុនដូ គួរដឹងផងដែរថា ចំពោះជនបទេសគឺ មិនអនុញ្ញាតឲ្យទិញបន្ទប់ឬល្វែង ជាន់ផ្ទាល់ដីនោះទេ។

២.​ យល់ដឹងពីតំបន់កំពុងត្រូវប៉ាន់

ជាទូទៅអ្នកវិនិយោគគួរតែសម្លឹងមើលទីក្រុងចំនួនបី សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានតំបន់ទិសដៅទេសចរណ៍។ ដូច្នេះអ្នកវិនិយោគគួរតាមដាន់ឱ្យច្បាស់ថាតំបន់ណាខ្លះជាតំបន់កំពុងត្រូវប៉ាន់។

៣. ត្រូវប្រុងប្រយ័ត្នចំពោះ ការផ្គត់ផ្គង់លើសតម្រូវការ

អ្នកវិភាគខ្លះមានការព្រួយបារម្ភ អំពីការផ្គត់ផ្គង់លើសតម្រូវការ នាពេលអនាគត។ ចំពោះវិនិយោគិនបរទេស បានផ្តល់ដំបូន្មានថា ការវិនិយោគសម្រាប់រយ:ពេលវែង ប្រសើរជាងការលក់វិញភ្លាមៗដោយសារកត្តាព្រួយបារម្ភអំពី ការផ្គត់ផ្គង់លើសតម្រូវការ។

៤. កុំអៀនចំពោះការសុំបញ្ចុះតម្លៃ

អ្នកទិញគួរតែព្យាយាមចរចាដើម្បីទទួលបានតម្លៃដ៏ល្អបំផុត និងកាត់បន្ថយការចំណាយរបស់លោកអ្នក។ គម្រោងខ្លះមានការផ្តល់ជូនជាកញ្ចប់កាដូ​ ការថែមជូនជាគ្រឿងសង្ហារឹម ឬមានផ្តល់ជូនជាសេវាផ្សេងៗ ជូនអតិថិជនផងដែរ៕

អត្ថបទដោយ៖​ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia