ចេះច្បាស់មិនខ្វះទេចំណូ.ល! នេះជាជំនាញចំណូ.លខ្ពស់ទាំង៤នេះ ចេះកាន់តែលឿន រកលុ.យបានកាន់តែច្រើន
Srey NuthFEBRUARY 12 2024834 views

ជំនាញស្មើនឹងចំណូល ដែលមានន័យថា ពេលណាដែលអ្នកមានជំនាញកាន់តែច្រើន កាន់តែលេចធ្លោ នោះអ្នកនឹងមានឱកាសរកចំណូលបានកាន់តែច្រើនផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់គឺ អ្នកចាំបាច់ត្រូវជ្រើសរើសនូវជំនាញ ដែលត្រូវជាមួយនឹងភាពខ្លាំងរបស់អ្នក ត្រូវនឹងទីផ្សារ និងត្រូវជាមួយនឹងបេះដូងរបស់ខ្លួនឯងផង ដើម្បីអាចឱ្យអ្នកអាចទាញចំណូលជាអតិបរិមា ត្រឡប់មកវិញ។

 

Photo 2024 02 12 14 54 02

 

ហើយថ្ងៃនេះចាបក្រហម សូមលើកយកជំនាញចំណូលខ្ពស់ទាំង ៤ ដែលអ្នកគួរជ្រើសរើសរៀន ដើម្បីអាចមានឱកាសរកចំណូលបានរាប់ពាន់ដុល្លារត្រឡប់មកវិញ បើសិនជាអ្នកផ្ដោតឱ្យខ្លាំង និងធ្វើវារហូតលេចធ្លោ ចេញលទ្ធផល៖

 

១. ជំនាញឌីជីថលម៉ាឃីតធីង

 

ការរកស៊ីបច្ចុប្បន្ន ការធ្វើទីផ្សារតាមបែបប្រពៃណី មិនទាន់គ្រប់គ្រាន់ និងមិនមានប្រសិទ្ធភាពខ្លាំងនោះទេ។ អាស្រ័យហេតុនេះ បានជាអាជីវកម្មជាច្រើន ចាំបាច់រុញអាជីវកម្មខ្លួនចូលក្នុងការធ្វើទីផ្សារបែបថ្មី ឬឌីជីថលម៉ាឃីតធីង។ បើសិនជាអ្នកមានជំនាញបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បណ្ដាញសង្គមនានាច្បាស់លាស់ និងអាចដឹងពីគន្លឹះក្នុងការផ្សព្វផ្សាយផលិតផលនានាឱ្យគេស្គាល់ ឱ្យលក់ដាច់ច្រើន នោះអ្នកនឹងអាចមានឱកាសច្រើន រកចំណូលបានខ្ពស់ពីជំនាញមួយនេះ។

 

២.ជំនាញឌីហ្សាញ

 

ដូចជម្រាបជូនខាងលើ សម័យឌីជីថល ការផុសរូបផ្សព្វផ្សាយតាមបណ្ដាញសង្គម និងការឌីហ្សាញរូបភាពសម្រាប់ការធ្វើទីផ្សារ គឺពិតជាមានតម្រូវការខ្ពស់។ ដូច្នេះបើសិនជាអ្នកមានជំនាញឌីហ្សាញឡូហ្កូ រូបភាព នានាប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ វាជាឱកាសដែលអ្នកអាចស្រូបចំណូលបានរាប់ពាន់ដុល្លារផងដែរ។

 

៣. ជំនាញបង្កើតវគ្គសិក្សាអនឡាញ

 

មនុស្សប្រើទូរស័ព្ទដៃកាន់តែច្រើន កុំព្យូទ័រកាន់តែច្រើន ហើយវាក៏ជាឱកាសល្អបំផុតក្នុងការផ្ដល់នូវវគ្គសិក្សាពិសេសៗ តាមអនឡាញ ដែលជួយឱ្យអ្នកចំណេញថវិកា ចំណេញថាមពល ពេលវេលា និងអាចមានឱកាសពង្រីកវាបានទូលំទូលាយផងដែរ។ បើសិនជាអ្នកមានជំនាញឯកទេសពិសេសណាមួយ ដែលលេចធ្លោ គឺអ្នកគួរតែគិតលើការបង្កើតវគ្គសិក្សាល្អតាមអនឡាញ ព្រោះវាអាចឱ្យអ្នករកចំណូលបានច្រើន។ ការលក់វគ្គសិក្សាតាមអនឡាញនេះ គឺពិតជាពេញនិយមខ្លាំងនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ និងអាចជួយឱ្យអ្នកបង្កើតអាចរកចំណូលបានរាប់លានដុល្លារទៀតផង។

 

៤. ជំនាញផលិតមាតិកាវីដេអូ

 

ក្នុងសម័យឌីជីថលនេះ វីដេអូរាប់លានត្រូវបានផុសចូលក្នុងអ៊ីនធឺណែតជារៀងរាល់ថ្ងៃ ហើយអ្នកដែលពូកែកាត់ត វីដេអូ ក៏មានតម្រូវការខ្ពស់ផងដែរនៅក្នុងទីផ្សារ។ ជំនាញនេះត្រូវការការអត់ធ្មត់ គំនិតច្នៃប្រឌិត និងការស្រលាញ់ចូលចិត្តទើបអាចធ្វើវាជោគជ័យ។ បើសិនជាអ្នកមានជំនាញផលិតមាតិការវីដេអូ អ្នកអាចរកចំណូលបានច្រើនប្រភពដូចជា៖ ជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុននានា អាចលក់ផលិតផលខ្លួនឯង អាចទាញចំណូលពីហ្វេសប៊ុក យូធូប និងប្រភពធំៗមួយចំនួនថែមទៀត៕

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia