ចេញរកស៊ីដំបូងៗកុំភ័យខ្លាចអត់ភ្ញៀវ មានតែ៣ ស្នៀតនេះចេញទៅដឹងតែមានភ្ញៀវចូលពេញៗ
Srey NuthDECEMBER 9 2023296 views

ការ​ជ្រើសរើស​ឱកាស​ដែល​ត្រឹមត្រូវ​ក្នុងការរកស៊ី​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក​ភាព​ជោគជ័យ​ក្នុង​ការ​ចាប់ផ្ដើមអាជីវកម្ម ។ ក្រៅពី​មាន​សមត្ថភាព​ក្នុង​ការ​ប្រកប​អាជីវកម្ម​ទូទៅ​ហើយ អាជីវករ​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ​ឱកាស​រកស៊ី​ផង​ដែរ​ប្រសិនបើ​អ្នក​ចង់រក​លុយ​បាន​កាន់តែ​ច្រើន និង​ចៀសវាង​ការ​បរាជ័យ ។

ថ្ងៃនេះ Business Cambodia និងលើកយកស្នៀតចំនួន៣ ដើម្បីជាភ្លើងបំភ្លឺក្នុងការចាប់ផ្ដើមរកស៊ី៖​

១. អ្នករក​ឃើញ​បញ្ហា​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ

 

គំនិត​រកស៊ី​ល្អ​ៗ​កើត​ចេញពី​គំនិត​ចង់​ដោះស្រាយ​បញ្ហា​សំខាន់​ៗ ។ ឧទាហរណ៍​ដូច​ជា​សេវា​ដឹក​ជញ្ជូន​សម្រាប់​អ្នកលក់​អន​ឡាញ​កើត​ចេញ​មក​ពី​បញ្ហា​ដែល​អ្នកលក់​អន​ឡាញ​មិន​មាន​ពេលវេលា ឬ​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ជូន​អតិថិជន​ដោយ​ផ្ទាល់​ជាដើម ។

ប្រសិនបើ​អ្នក​រកបាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​ដែល​អ្នក​ពិតជា​ខ្វល់ខ្វាយ​ពិតប្រាកដ​នោះ អាជីវកម្ម​របស់​អ្នក​អាច​នឹង​ទទួល​បានការ​ស្វាគមន៍ និង​អាច​ចូលរួម​ដល់​ការ​អភិវឌ្ឍន៍​សហគមន៍​បាន​ថែម​ទៀត ។

២. អ្នករក​ឃើញ​គំរូ​អាជីវកម្ម​ក្នុង​ទីផ្សារ​ដទៃ

 

អាជីវករ​ត្រូវ​តែ​តាមដាន​គំរូ​អាជីវកម្ម និង​ផលិតផល​ថ្មី​ៗ​ដែល​ជោគជ័យ​ក្នុង​ទីផ្សារ​ដទៃ​ដែល​ស្រ​ដៀង​គ្នា​នឹង​ទីផ្សារ​របស់​អ្នក ប៉ុន្តែ​នៅ​មិន​ទាន់​មាន​វត្តមាន​ក្នុង​តំបន់​របស់​អ្នក​នៅឡើយ ។ បន្ទាប់​មក អ្នក​គួរ​ព្យាយាម​រក​វិធី​យក​វា​ចូល​ក្នុង​ទីផ្សារ​ក្នុង​តំបន់​របស់​អ្នក ។

៣. អ្នក​រកបាន​អ្វី​ដែល​អតិថិជន​កំពុង​តែ​ចង់បាន

 

មិន​ថា​អ្នក​កំពុង​តែ​ប្រកប​អាជីវកម្ម ឬ​កំពុងធ្វើការ​ពេញ​ម៉ោង​ទេ បទ​ពិសោធន៍​ការងារ​របស់​អ្នកជា​ឱកាសល្អ​ដែល​ជួយ​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​អតិថិជន ។ មតិយោបល់​របស់​អតិថិជន ទម្លាប់​នៃ​ការ​ទិញ និង​សំណើរ​ផ្សេង​ៗ​របស់​អតិថិជន​អាច​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​តម្រូវការ​ក្នុង​ទីផ្សារ ។

មាន​ពេល​ខ្លះ អតិថិជន​របស់​អ្នក​ស្នើ​សុំ​អ្វី​ដែល​មិន​ទាន់​មាន ហើយ​ពេល​ខ្លះ​ទៀត​ពួក​គេ​អាច​ចង់បាន​អ្វី​ដែល​មាន​ស្រាប់​ហើយ​តែ​ល្អ​ជាង​មុន ។ ការ​ស្តាប់​មតិយោបល់​ទាំងនេះ​នឹង​ជួយ​ដល់​អ្នក​ក្នុង​ការ​សម្រេចចិត្ត​លើ​ឱកាស​រកស៊ី​ដែល​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​អតិថិជន ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia