ស្រួលយល់ ងាយរៀន! មកស្គាល់ឆាណែលយូធូប៣ រៀនភាសាអង់គ្លេសឆាប់ចេះ ហើយហ្វ្រីទៀត
Kan DaraJANUARY 25 20231.5 K views

ភាសាទី២គឺជាតម្រូវការចំាបា​ច់១ក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ជាពិសេសសម្រាប់ការសិក្សានៅមហាវិទ្យាល័យនឹងការធ្វើទំនាក់ទំនង។ ​យ៉ាងណាមិញភាសាអង់គ្លេសក៏ត្រូវបានគេចាត់ទុកជាភាសាទី២ ដ៏សំខាន់មួយផងដែរ​ ដូច្នេះក្រៅពីរៀននៅសាលា សម័យនេះយើងអាចរៀននៅតាមអ៊ីនធើណេត អេបទូរស័ព្ទ យូធូប ក៏ដូចជា Podcast ក៏ប៉ុន្តែថ្ងៃនេះយើងសូមលើកយកឆាណែលយូធូប ចំនួន៣ រៀនអង់គ្លេសឆាប់ចេះ ងាយយល់ ហើយជាមានលំហាត់ហ្វ្រីទៀត។

ឆាណែល១នេះគឺបង្រៀនដោយជនជាតិដើមអាមេរិក នឹងជួយអ្នករៀនភាសាអង់គ្លេសនិយាយដោយទំនុកចិត្ត ធម្មជាតិ និងគ្មានភាពតានតឹងក្នុងការរៀនភាសាអង់គ្លេស។ លើសពីនេះទៅទៀតឆាណែលនេះ បង្រៀនងាយៗស្រួលយល់សម្រាប់អ្នកចេះភាសាអង់គ្លេសតិចតួចរួចចង់ពង្រឹងបន្ថែម  សម្រាប់ប្រើក្នុងការរស់នៅនិងនៅកន្លែងការងារហើយតែងតែមានលំហាត់អនុវត្តហ្រ្វីៗផងដែរបន្ទាប់ពីរៀនមេរៀននីមួយៗរួច។​

  1. Learn English with EnglishClass101.com

EnglishClass101 គឺជាគេហទំព័រសិក្សាភាសាអង់គ្លេសតាមយូធូបដែល ដែលអ្នកនឹងរៀននិយាយ អាន និងសរសេរភាសាអង់គ្លេស ជាពិសេសសម្រាប់ពង្រឹងវេយ្យាករណ៍​ ងាយស្រួលយល់ និងឆាប់ចេះសម្រាប់អ្នកចេះបន្តិចបន្តួចក៏រៀនបានដូចគ្នា។

  1. linguamarina

សម្រាប់អ្នកដែលចង់ពង្រឹងភាសាអង់គ្លេសក្នុងអាជីវកម្ម  ឆាណែលមួយនេះគឺពិតជាសាកសមបំផុត។ ក្រៅពីមានបង្រៀនអំពីពាក្យ និងភាសានិយាយក្នុងការធ្វើជំនួញ ក៏មា​នរៀន​អំពីរបៀបសរសេរលិខិតឱ្យបានកាន់តែល្អ និងការធ្វើទំនាក់ទំនងជាដើម។

ក្នុងនោះ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសាចិន»។ ប្រសិនបើអ្នកចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia