លោក Grant Cardone គឺជាមហាសេដ្ឋីទ្រព្យ ៦០០លានដុល្លារ លោកគឺជាអ្នកនិពន្ធសៀវភៅ អ្នកជំនាញបណ្ដុះបណ្ដាលផ្នែកលក់ និងអចលនទ្រព្យ ដែលលោកបានបង្ហើបវិស័យធំៗ៣ យុវជនវ័យ ១៩-២០ឆ្នាំ អាចអភិវឌ្ឍន៍ ចំណេះដឹង ជំនាញ ការអនុត្តបង្កើតឱកាស និងទាញប្រាក់ចំណូល៖
ទី១ សេវាថែទាំំសុខភាព ដោយទឹកប្រាក់ចន្លោះពី៤ពាន់លានដុល្លារនឹងត្រូវបានចំណាយលើវិស័យមួយនេះ ដោយចំនួន ១៩%នៃ GDP របស់សហរដ្ឋអាមេរិក។
ទី២ សម្លឹងមើលពីអ្វីដែល AI កំពុងចរាចរណ៍ក្នុងពិភពលោក បុរសរូបនេះបានឱ្យដឹងថា មនុស្សជាច្រើនចាប់អារម្មណ៍អំពីបច្ចេកវិទ្យាឆ្លាតវៃនេះ ប្រើបច្ចេកវិទ្យាមួយនេះដើម្បីជំរុញអាជីវកម្មរបស់ពួកគេឱ្យដើរទាន់សម័យ ប៉ុន្តែពួកគេភាគច្រើនមិនបានទៅសិក្សាស្វែងយល់អំពី AI ឱ្យបានកាន់តែច្បាស់នោះទេ ដូច្នេះនេះជាឱកាសមួយ។
ទី៣ អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារ មនុស្សជាច្រើនពូកែតែធ្វើអាជីវកម្មឱ្យមានផលិតផលល្អ សេវាកម្មល្អប៉ុណ្ណោះ។ ប៉ុន្តែក៏នៅមានមួយចំនួនតូចត្រូវការអ្នកធ្វើយុទ្ធសាស្រ្តដើម្បីរុញផលិតផលក៏ដូចជាសេវាកម្មរបស់គេឱ្យកាន់តែជោគជ័យមួយកម្រិតទៀត។
យ៉ាងណាមិញសម្រាប់មហាសេដ្ឋីអាមេរិកល្បីឈ្មោះរូបនេះបានឱ្យដឹងថាវិស័យធំៗ ចំនួន៣នេះ យុវជនគួរសម្លឹងមើលឱកាសចាប់យក ព្រោះបើលោកអាចត្រឡប់ទៅអាយុ១៩-២០ឆ្នាំវិញលោកក៏ចាប់ឱកាសនេះដែរ៕
អត្ថបទដោយ៖ ពីង ជូអេង