ថ្ងៃរង់ចាំមកដល់! ស្អែកគម្រោងផ្លូវល្បឿនលឿនទី២ ដែលឆ្លងកាត់ខេត្ដ ៣ នេះនឹងបើកការដ្ឋានសាងសង់ផ្លូវការ
Bunthoeun KoemJUNE 6 20238.6 K views

ក្រោយលេចឮដំណឹង និងរង់ចាំជាច្រើនខែឆ្នាំរួចមក ទីបំផុតនៅថ្ងៃទី៧ ខែមិថុនា ស្អែកនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅក្នុងប្រទេសកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ បន្ទាប់ពីធ្វើការសិក្សាច្បាស់លាស់ពីក្រុមហ៊ុនសាងសង់ និងក្រសួងដែលពាក់ព័ន្ធ។ 

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីសម្ពោធបើកការដ្ឋានផ្លូវថ្មី១នេះ ក៏នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

Photo 2023 04 21 11 18 06

សូមជម្រាបថា ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិតនេះ មានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ សាងសង់លើផ្លូវថ្មីសុទ្ធមានចំនួន ៤ គន្លង ដោយឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង រួចឆ្ពោះទៅកាន់ក្រុងបាវិតតភ្ជាប់ជាមួយផ្លូវលឿនល្បឿនវៀតណាមតែម្ដង។

គម្រោងផ្លូវនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ដោយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។ ចំពោះទំហំនៃការសាងសង់អាចនឹងចំណាយថវិកាប្រមាណ ១,៣៥ ពាន់លានដុល្លារ។

តាមការគ្រោងទុកគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ អាចនឹងបញ្ចប់សាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដំណាល់គ្នានឹងផ្លូវល្បឿលឿនរបស់ប្រទេសវៀតណាមផងដែរ៕

1536049418

អត្ថបទ៖ កឹម ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia