ផ្លូវសំខាន់២ខ្សែ សង់កាត់ភ្នំកាត់ជ្រោះ ពេលរួចរាល់ដឹងតែទាក់ទាញទេសចរខ្លាំង
Nim Pranun JUNE 28 2024743 views

ផ្លូវជាតិលេខ១០៖ ផ្លូវជាតិលេខ១០ គឺផ្លូវជាតិតភ្ជាប់តំបន់ព្រំដែនគឺស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយឆ្លងកាត់តំបន់វាលវែងនិង អូរសោម ខេត្តពោធិ៍សាត់ មានប្រវែង ១៩៨គីឡូម៉ែត្រ។

ជាការរំពឹងទុក ផ្លូវដ៏ពិបាកក្នុងការសាងសង់នេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរដល់ពលរដ្ឋទេ តែនឹងក្លាយជាសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញ តំបន់ទេសចរណ៍ខេត្តកោះកុង អូរសោម និងសំឡូត ស្របពេលដែលតំបន់នេះពីមុន គឺតំបន់នេះពិបាកទៅដល់ បើចង់ធ្វើដំណើរត្រូវរកផ្លូវវាង ចំណាយថវិកានិងពេលវេលាច្រើន។

ខាងក្រោមនេះគឺជារូបភាពនៅចំណុចអូសោមទៅកោះកុង ដែលចែករំលែកដោយអភិបាលខេត្តពោធិ៍សាត់ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើដំណើរ ឱ្យឃើញពីទេសភាពជុំវិញផ្លូវ។ 

449410818 494753276546587 1488315901263152155 N

ផ្លូវបូកគោ៖ ផ្លូវថ្មីប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ បច្ចុប្បន្នកំពុងដំណើរការចាក់បេតុងជាបណ្តើរៗបាន​ប្រមាណ​ជាជិត 3​គីឡូម៉ែត្រ។ ផ្លូវនេះ ត្រូវសាងសង់កាត់ភ្នំចុះដល់ផ្លូវជាតិលេខ៤ ដែលបង្កើតជាទេសភាពដ៏ស្រស់ស្អាត ជាពិសេសនឹងផ្ដល់ផលល្អដល់វិស័យទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស ដែលកំពុងសាងសង់សមិទ្ធផលទេសចរណ៍ជាច្រើន។

​បើយងទៅតាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង៕

449204680 773320778296767 855550660849281784 N

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia