ក្រសួងកសិកម្ម នឹងរើសខេត្ត២របស់កម្ពុជា ដើម្បីសង់ស្តុកទឹកជួយកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេ.ញ
ធី ស្រីល័ក្ខAPRIL 19 2024218 views

ឆាប់នេះខេត្ត២របស់កម្ពុជាគឺខេត្តក្រចេះ និងមណ្ឌលគិរី នឹងមានកន្លែងស្តុកទឹកមួយ ដើម្បីកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេញ ដោយមិនបន្ថែមបន្ទុកចំណាយដល់កសិករលើសេវាប្រើប្រាស់ទឹក (Water Licensing) ឡើយ។

ជាក់ស្តែង កាលពីព្រឹកមិញនេះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

27

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលនយោបាយកសិកម្ម គឺធ្វើការជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍ ដើម្បីឈានទៅលើកកម្ពស់ជីវភាពប្រជាជន។

25

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងត្រូវមានផែនការវិនិយោគច្បាស់លាស់ និងត្រូវធ្វើជាជំហាន ដោយចាប់ផ្តើមដំបូងនៅខេត្តចំនួន២ គឺក្រចេះ និងមណ្ឌលគិរី មុននឹងឈានទៅអនុវត្តជំហានបន្ទាប់នៅខេត្តកំពង់ធំ និងព្រះវិហារ។

26

សូមជម្រាបថា គោលបំណងរបស់គម្រោង គឺដើម្បីបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេដែលបានជ្រើសរើសដោយរួមបញ្ចូលនូវយន្តការឆ្លើយតបបន្ទាន់សម្រាប់វិបត្តិផ្សេងៗ ជាពិសេសក្នុងបរិបទបម្រែបម្រួលអាកាសធាតុ (Climate Change)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia