សប្បាយញ៉ាំហើយ! ចម្ការផ្លែឈើ២កន្លែងនៅខ្មែរ បើកប៊ូហ្វេផ្លែឈើ ចាយតែ១ម៉ឺនរៀលញ៉ាំមួយសេរី
ធី ស្រីល័ក្ខJUNE 7 20242.9 K views

ចំពោះអ្នកដែលចូលចិត្តញ៉ាំផ្លែឈើ ពេលនេះសប្បាយញ៉ាំហើយព្រោះចម្ការ២កន្លែងនៅខ្មែរ កំពុងតែបើកប៊ូហ្វេផ្លែឈើដែលបងប្អូនចំណាយត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ គឺអាចបេះពីដើមផ្ទាល់មកញ៉ាំបាន ខណៈចម្ការ២កន្លែងនេះគឺនៅខេត្តកំពង់ចាមនិងខេត្តព្រះវិហារបងប្អូនដែលនៅជិតៗនោះអាចទៅញ៉ាំដល់ំដល់ទីតាំងផ្ទាល់បាន។

សម្រាប់ចម្ការតាថន ដែលកំពុងតែបើកប៊ូហ្វេផ្លែឈើនេះគឺស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលកំពុងតែបើកពីថ្ងៃនេះតទៅដោយចំណាយត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ អាចបេះពីចម្ការផ្ទាល់ហើយអាចហូបមួយឆ្អែតឥតកំណត់ម៉ោងទេ មិនតែប៉ុណ្ណោះបងប្អូនក៏អាចចូលថតរូបលេងបានផងដែរ។ ទំនាក់ទំនង់ទៅកាន់ម្ចាស់ចម្ការផ្ទាល់តាមលេខទូរស័ព្ទ ឬហ្វេសប៊ុកផេក៖ 011 666 094 ឬហ្វេសប៊ុកផេក៖ ចំការតាថន។

២៥២៤

ជាមួយគ្នានោះដែរ ចម្ការ១កន្លែងទៀតមានឈ្មោះថា Fresh Farm - ចំការស្រស់ស្រាយ ដែលស្ថិតនៅក្នុងភូមិ​អូរក្លែងព័រ ជិះពីទីរួមខេត្តព្រះវិហារចម្ងាយប្រហែល​ 6គីឡូម៉ែត្រ​ បង្គោលគីឡូម៉ែត្រលេខ​120 ហួសសាលាហ្មសែត។ ដោយពេលនេះកំពុងតែបើកទទួលឱ្យភ្ញៀវចូលទស្សនា និងញ៉ាំប៊ូហ្វេផ្លែឈើ ដោយក្នុងម្នាក់ត្រូវចំណាយអស់ ១ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែអាចញ៉ាំផ្លែសាវម៉ាវ និងផ្លែឈើផ្សេងទៀត បានដោយសេរីហើយសម្រាប់អ្នកដែលចូលលេងចង់ទិញយកទៅផ្ទះក៏មានតម្លៃពិសេសជូនថែមទៀតផង។

34

ហេតុដូច្នេះសម្រាប់បងប្អូនដែលបានទៅលេងនៅខេត្តព្រះវិហារអាចឈានចូលទៅញ៉ាំប៊ូហ្វេផ្លែឈើនៅចំការ Fresh Farm បានដែលមានទីតាំងស្ថិតនៅ​ ភូមិ​អូរក្លែងព័រ ជិះពីទីរួមខេត្តព្រះវិហារចម្ងាយប្រហែល​ 6គីឡូម៉ែត្រ​ បង្គោលគីឡូម៉ែត្រលេខ​120 ហួសសាលាហ្មសែត។ហើយចំពោះបងប្អូនដែលមានបំណងចង់កម្ម៉ង់ផ្លែឈើពី ចំការ Fresh Farm - ចំការស្រស់ស្រាយ ក៏មានការដឹកជញ្ជូន២៥ខេត្តក្រុងបានផងដែរ ឬចង់ សាកសួរពីព័ត៌មានផ្សេងៗ អាចទំនាក់ទំនងទៅកាន់លេខ (017 83 33 78 / 088 8181 555 )

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia