ស្ពានអាកាស២នេះ នឹងធ្វើឱ្យព្រលានយន្ដហោះថ្មីប្រសើរ ទោះបីមិនទាន់មានស្ពានអាកាសផុតពីដី និងរថភ្លើងក្រោមដី
Nim Pranun JUNE 20 20241 K views

នៅតំបន់ប៉ែកខាងត្បូងភ្នំពេញកន្លងមក ក៏ធ្លាប់បានសិក្សាទៅលើគម្រោងធំៗមួយចំនួនដូចជា ស្ពានអាកាសផុតពីដី និងរថភ្លើងក្រោមដី ដើម្បីសម្រួលចរាចរណ៍ពេលអាកាសយានដ្ឋានតេជោ សាងសង់រួចរាល់។ ក៏ប៉ុន្ដែគម្រោងទាំង២នេះ ត្រូវការទុន និងការសិក្សាយូរ ដូច្នេះមិនទាន់ស្ថានការ សម្រួលចរាចរណ៍ដលព្រលានយន្ដហោះថ្មីនោះទេ។

ក៏ប៉ុន្ដែ បើទោះបីជាគម្រោងទាំងនោះមិនទាន់ជោគជ័យ ក៏ឃើញថានៅតំបន់នេះ មានស្ពានអាកាសកម្ពស់២ជាន់ និងស្ពានអាកាសភ្លោះ ដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរពេលដែលព្រលានយន្ដហោះសាងសង់រួចរាល់។

-ស្ពានអាកាស២ជាន់៖ ស្ពានអាកាសកម្ពស់ ២ ជាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដោយគម្រោងនេះនឹងត្រូវចំណាយថវិកាក្នុងការសាងសង់ចំនួន ៣៦,៧៧​លាន​ដុល្លា។ បច្ចុប្បន្នកំពុងបើកដំណើរការបណ្ដោះអាសន្នជាន់ទី២(ជាន់ខាងលើ) ស្របពេលដែលផ្នែករង្វង់មូល កំពុងសកម្មសាងសង់ បញ្ចប់ឱ្យបានមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៥។

A3eca654 E45d 4288 B5c7 B71ea0137efa

-ស្ពានអាកាសភ្លោះ ផ្លូវ៦០ម៉ែត្រ៖ ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និង ត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និង មូលនិធិអភិវឌ្ឍកោះនរា។គម្រោងសាងសង់ស្ពានអាកាសនេះ ត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និង ស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និង ផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស៕

Unnamed

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia