អ្នកណាៗក៏ដឹងដែរថា នាពេលបច្ចុប្បន្ននេះការរកលុយពី Facebook & Youtube បានកំពុងតែពេញនិយមជាខ្លាំង ជាពិសេសនោះការរកលុយពីបណ្តាញសង្គមទាំង២ នេះបានផ្លាស់ប្តូរជីវភាព Creator ច្រើនណាស់នៅលើពិភពលោកព្រោះចំណូលបានច្រើនៗខ្លាំងណាស់។ ប៉ុន្តែសម្រាប់អ្នកនៅខ្មែរយើងវិញ បងប្អូនឆ្ងល់ទេថាអ្នកដែលបើករកលុយពី Facebookនិង Youtube នៅពេលបាន 1M View តើបានចំណូលប៉ុន្មាន?
យោងតាមការគេហទំព័រ according to Nexlev បានឱ្យដឹងថា Youtuber នៅខ្មែរ អាចរកប្រាក់ចំណូលបានចន្លោះពី ១០០០ដុល្លារទៅ៥០០០ដុល្លារ សម្រាប់អ្នកមើល 1M view ដោយលុយទទួលបានច្រើនឬតិច អាស្រ័យទៅលើវីដេអូដែល YouTube ផលិតនោះជាទម្រង់ខ្លី ឬទម្រង់វែង បើខ្លីបានលុយតិចទៅតាមនោះដែរ។
ជាមួយគ្នានោះដែរ ដើម្បីអាចរកលុយពី YouTube បានត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន៤ ដូចខាងក្រោមនេះ ៖
១. គោរពតាម ឬមិនធ្វើសកម្មភាពទាំងឡាយណាដែលប្រឆាំងទៅនឹងគោលការណ៍រកប្រាក់របស់ YouTube (YouTube Channel Monetization Policies)
២. មាន Subcribers ចាប់ពី ១០០០ ឡើងទៅ
៣. វីដេអូមានអ្នកទស្សនា ចាប់ពី៤ពាន់ម៉ោងឡើងទៅ
៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ YouTube បាន
- 1M View នៅលើ Facebook
កាលពីកន្លងទៅនេះ Content Creator ដ៏ល្បីម្នាក់គឺលោក Q-Win បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនថា “ចំពោះវីដេអូរបស់រូបលោកផ្ទាល់ដែលអ្នកមានមើលរហូតដល់ទៅ 1M គឺលោកទទួលបានលុយត្រឹមតែ ៣០ដុល្លារ ទៅ ៤០ដុល្លារ ប៉ុណ្ណោះពីហ្វេសប៊ុក”។
លើសពីនេះទៅទៀត សម្រាប់វីដេអូរបស់លោកដែលមានអ្នកមើលជាង ២០០ខេ ទទួលបានលុយ ជាង ៤ដុល្លារ និងវីដេអូជាង ៩០០ខេ បានលុយ ២៨ដុល្លារ ចំណែកវីដេអូដែលមានអ្នកមើលរហូតដល់ទៅ 2M view វិញលោកទទួលបានលុយជាង ៦៥ដុល្លារប៉ុណ្ណោះពីហ្វេសប៊ុកផងដែរ។
គួរបញ្ជាក់ថា ដើម្បីអាចយកលុយពីហ្វេសប៊ុកបាន លុះត្រាតែ Content Creator ទាំងអស់គោរពតាមគោលការណ៍របស់ Facebook ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញាហើយសម្រាប់អ្នកណាដែលផ្សព្វផ្សាយផលិតផល ឬសេវាកម្មខុសច្បាប់ Facebook មិនអនុញ្ញាតជាដាច់ខាត៕