មិនលេងសើចទេ! ធនាគារធំបំផុតអាល្លឺម៉ង់ព្រមានថា លុយដុល្លារអាមេរិកអាចដួលរលំ បើត្រាំធ្វើរឿងនេះ
Toeuy HongJULY 17 2025377 views

ថ្មីៗនេះ លោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានព្រមានបណ្ដេញលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិកចេញពីការងារ។ ជុំវិញរឿងនេះ ធនាគារ Deutsche Bank ដែលជាធនាគារធំបំផុតទី១របស់អាល្លឺម៉ង់បានព្រមានថា បើលោកត្រាំបណ្ដេញលោក Jerome Powell ចេញពីតំណែងជាប្រធានធនាគារកណ្ដាលអារិកនោះ ទីផ្សារមូលបត្របំណុលនិងរូបិយបណ្ណរបស់អាមេរិកអាចដួលរលំ

តាមការចុះផ្សាយរបស់ Yahoo Finance លោក George Saravelos ប្រធានស្រាវជ្រាវរូបិយបណ្ណអន្តរជាតិរបស់ធនាគារ Deutsche Bank បានលើកឡើងថាប្រសិនបើលោកត្រាំបណ្ដេញ Jerome Powell ចេញពីការងារមែននោះ លោកជឿថាប្រតិកម្មរបស់ទីផ្សារពិតជាធំណាស់។

លោកបានបន្ថែមទៀតថាបើរឿងនេះពិតអាចកើតឡើងមែននោះផលប៉ះពាល់គឺធនាគារកណ្ដាលរបស់អាមេរិកនឹងបង់បាត់ភាពឯករាជ្យ។ ជាពិសេសករណីធ្ងន់ធ្ងរនោះគឺទាំងទីផ្សារមូលបត្របំណុលនិងរូបិប័ណ្ណអាចដួលរលំខណៈមានការរំពឹងថាអតិផរណានឹងកាន់តែឡើងខ្ពស់ហើយទិន្នផលបណ្ណបំណុលកាន់តែដាំក្បាលចុះ។

ជាមួយគ្នានេះដែរ យោងតាមការចុះផ្សាយរបស់ CNBC ក្រុមហ៊ុនស្រាវជ្រាវ Wolfe Research បានលើកឡើងថាប្រសិនបើលោត្រាំបណ្ដេញ Jerome Powell ចេញពីតំណែងប្រធានធនាគារកណ្ដាលអាមេរិកហើយជំនួសអ្នកផ្សេងនោះនឹងកើតមានភាពច្របូកច្របល់។

 អ្វីដែល Wolfe Research សង្កត់ធ្ងន់ដែលអាចនឹងកើតឡើងគឺវាមានភាពវិជ្ជមានសម្រាប់ទីផ្សារទំាំងមូលពោលគឺទីផ្សារភាគហ៊ុននឹងធ្លាក់ចុះដែលធ្វើឲ្យប៉ះពាល់រយៈពេលវែង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia