យូធូប គឺបណ្ដាញសង្គមមួយក្នុងចំណោមបណ្ដាញសង្គមធំៗមួយចំនួនដែលពេញនិយមបំផុតនៅលើពិភពលោក។ ផ្លេតហ្វមមួយនេះត្រូវបានគេប្រើប្រាស់សម្រាប់បង្កើតវីដេអូផ្សេងៗ ជាប្រភពនៃធនធានចំណេះដឹង ការកម្សាន្ត ព័ត៌មាន និងការចែករំលែកនៃរឿងរ៉ាវជាច្រើនរាប់មិនអស់ជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនោះ អ្នកបង្កើតមាតិកាវីដេអូនៅលើយូធូបក៏អាចទាញចំណូលបានយ៉ាងច្រើនប្រភពថែមទៀតផងដែរ។ ពាក់ព័ន្ធនឹងរឿងនេះ YouTuber ដែលបង្កើតវីដេអូហិរញ្ញវត្ថុ មានចំនួន Subscribers 1.3M លោក Nate O’Brien បានទម្លាយប្រាប់ Insider ថាខ្លួនរកចំណូលពីយូធូបផ្ទាល់បានដល់ទៅ ៤៤ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ពោលគឺចន្លោះពី ១៤,៦០០ដុល្លារ ទៅ ៥៤,៦០០ដុល្លារ ឯណោះក្នុងមួយខែ។
លោក Nate បានលើកឡើងដែរថា «ចំណូលខ្ទង់នេះគឺរាប់តែអ្វីដែលបានពីការដាក់ផ្សាយពាណិជ្ជកម្មដោយផ្ទាល់ពីយូធូបលើវីដេអូរបស់គាត់តែប៉ុណ្ណោះ នៅមិនទាន់រាប់បញ្ចូលថ្លៃ Sponsor ឬច្រកចំណូលផ្សេងៗដែលគាត់អាចរកបាននៅឡើយទេ»។
YouTuber រូបនេះក៏បានចែករំលែកនូវវិធីសាស្រ្ត ក៏ដូចជាលក្ខខណ្ឌមួយចំនួនដែលអាចជួយក្នុងការចាប់ផ្ដើមរកលុយដោយផ្ទាល់នៅលើយូធូប។ ដំបូងអ្នកបង្កើតត្រូវតែដាក់ពាក្យសុំកម្មវិធីដៃគូ ហើយបំពេញតាមលក្ខខណ្ឌទូទៅដែលមានដូចខាងក្រោម៖
១. មាន 500 subscribers
២. ការបង្ហោះជាសាធារណាៈចំនួន៣ ក្នុងរយៈពេល៩០ថ្ងៃចុងក្រោយ
៣. ការមើល ៣,០០០ម៉ោងក្នុងពេល១ឆ្នាំចុងក្រោយ ឬ ៣លាន Views ក្នុងរយៈពេល ៩០ថ្ងៃចុងក្រោយ
ជំហ៊ានបន្ទាប់ដើម្បីចាប់ផ្ដើមរកប្រាក់ពីយូធូបបាន អ្នកបង្កើតមាតិកាត្រូវបំពេញលក្ខខណ្ឌដូចជា៖
១. ត្រូវមាន 1,000 subscribers
២. Views ៤,០០០ម៉ោង ក្នុងរយៈពេល១ឆ្នាំចុងក្រោយ
លោក Nate បានគុសបញ្ជាក់ផងដែរថា ម្ចាស់ពាណិជ្ជកម្មបង់ថ្លៃជក់លាក់មួយទៅកាន់ យូធូប នៅពេលដែលមានអ្នកមើលពាណិជ្ជកម្ម ១,០០០ដង។ ហើយយូធូបយក ៤៥%នៃតម្លៃសរុប សល់ប៉ុន្មានគឺបានទៅអ្នកបង្កើតមាតិកា៕
អត្ថបទដោយ៖ សូ សុខលី