នៅរឹងមាំធ្វើកា.ររាល់ថ្ងៃ! លោកយាយអាយុ១០០ឆ្នាំ ម្នាក់នេះប្រាប់ក្បួនពិសេស១ ជួយឲគាត់អាយុវែង
Ping Chou EngJULY 3 2024378 views

មានអាយុ១០០ឆ្នាំ លោកយាយ Miriam Todd អាចរស់នៅនិងធ្វើការយ៉ាងហោចណាស់៥០ម៉ោង ស្មើនឹង៥ថ្ងៃក្នុង១សប្តាហ៍នៅក្នុងការិយាល័យនៃហាងលក់គ្រឿងសង្ហារិមរបស់គ្រួសារគាត់ នៅរដ្ឋ New Jersey​ សហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់អាជីវកម្ម តតំណែងពីឪពុកម្តាយរបស់គាត់ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩២៩។ ]

លោកយាយអាយុវែង រូបនេះបានប្រាប់កាសែតអាមេរិក The Today ថាខ្លួនមានទម្លាប់ល្អក្នុងការរស់នៅល្អ ទើបធ្វើឱ្យខ្លួននៅមាំទាំ​ អាចបើកបរនិងនៅធ្វើការបានរាល់ថ្ងៃ។

ទម្លាប់អាយុវែងរបស់ស្ត្រីវ័យ១០០ឆ្នាំរូបនេះ គាត់បានទម្លាយឱ្យដឹងថា គាត់មានសុខភាពល្អ ហើយមិនចាំបាច់ប្រឈមមុខនឹងជំងឺធំៗ ដូចជាមហារីក ឬជំងឺបេះដូងនោះគឺដោយសារតែលោកយាយ Todd តែង​បេ្តជ្ញាអនុវត្តនូវក្បួន ​​ព្យាយាម​ញ៉ាំល្អ គេង​ឲ្យ​បាន​ត្រឹម​ត្រូវ គិតល្អនិងរស់នៅឱ្យសកម្ម

ទី១. គាត់ញ៉ាំអាហារដែលល្អដល់សុខភាពនិងមានជីវជាតិ ដោយលោកយាយនឹងមិនញ៉ាំអាហារចៀន ឬអាហាររហ័សទេ ហើយជាទូទៅគឺជៀសវាងដាច់ខាតនូវគ្រឿងស្រវឹង។

ទី២. អាហារទាំងអស់គឺត្រូវស្រស់ និងរៀបចំនៅផ្ទះ ដោយលោកយាយ Todd ជាមនុស្សចូលចិត្តធ្វើម្ហូប ដូច្នេះហើយការគ្រឿង​ផ្សំ​ជា​ច្រើន​ដែល​នាង​ចម្អិន​បាន​មក​ពី​សួន​ច្បារ​របស់​នាង ដែល​ជា​កន្លែង​ដែល​នាង​ដាំ​ប៉េងប៉ោះ ម្ទេស ត្រសក់ មឹក​លឿង និង​ត្រសក់។

ទី៣. មានរបៀបរស់នៅសកម្ម ដោយលោកយាយTodd ចូលចិត្តហែលទឹកនៅក្នុងអាងគ្រួសារ និងធ្វើការនៅក្នុងទីធ្លា ធ្វើការងារដែលត្រូវធ្វើឱ្យសកម្មពេញមួយថ្ងៃ ដើរឡើងចុះជណ្តើរ រវាងការិយាល័យ ឬធ្វើការនៅក្នុងបន្ទប់តាំងលក់គ្រឿងសង្ហារឹម ។

ទី៤. រក្សាទស្សនៈវិជ្ជមាន ដោយលោកយាយTodd ចាត់ទុកខ្លួនឯងថាជាមនុស្សវិជ្ជមានខ្លាំងដែលជាការគិតមួយជួយឱ្យមនុស្សអាយុវែង ហើយកុំសាងមន្ទិលក្នុងចិត្តច្រើន ហើយត្រូវចេះសន្សំប្រាក់ឱ្យបានល្អតាមដែលអាចធ្វើបាន។

លោកយាយបានបន្តឱ្យដឹងថា “ទម្លាប់និងការរស់នៅបែបនេះមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ ប៉ុន្តែវាបានដំណើរការយ៉ាងល្អសម្រាប់ខ្ញុំ ម្តាយរបស់ខ្ញុំក៏ដូចគ្នាដែរ គាត់បានចាស់ស្លាប់នៅក្នុងការិយាល័យ ដោយសភាពអង្គុយធ្វើការងាររបស់គាត់យ៉ាងស្ងប់ស្ងាត់ ដូច្នេះសម្រាប់ខ្ញុំ​ៗក៏សូមមានបំណងប្រាថ្នាដូចម្តាយខ្ញុំដែរ ខ្ញុំនឹងមិនចូលនិវត្តន៍នោះទេ ពោលគឺធ្វើការដល់ស្លាប់"៕

អត្ថបទដោយ៖ ពីង ជូអេង  

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia