គេងលក់ក៏មានលុ.យចូលកុង!​ នេះជា Youtuber១០រូប ដែលរកចំណូ.លបានច្រើនពីការផលិតវីដេអូ
Ping Chou EngFEBRUARY 19 20243.1 K views

ការផលិតវីដេអូដាក់ Youtube គឺជាការងារដ៏ពេញនិយមមូយដែលអនុញ្ញាតឱ្យអ្នកផលិតវីដេអូមានឱកាសទទួលបានចំណូលអកម្មនិងនិងចំណូលពីច្រើនប្រភព ជាពិសេសសម្រាប់អ្នកផលិតនៅប្រទេសអាមេរិក។ យ៉ាងណាមិញខាងក្រោមនេះគឺជា Youtuber១០រូប ដែលរកចំណូលបានច្រើនពីការផលិតវីដេអូ ស្ទើរតែគេងលក់ក៏ពូកគេអាចមានចំណូលចូលកុងបានផងដែរ៖

0. Mark Fischbach

លោក Mark Fischbach ដែលគេស្គាល់ថាជាម្ចាស់ឆាណែល Markiplier  ដែលមានអ្នក Subscribe រហូតដល់៣៥.៩លានដង និងអាចទាញចំណូលប្រមាណជា៣០លានដុល្លារ ពីការផុស Reaction និងផលិតវីដេអូ Animation ជាច្រើនដែលមាន View រាប់លានរាប់សែនឯណោះ។

. Richard Tyler Blevins

YouTuber ជោគជ័យខ្លាំងម្នាក់ទៀតដែលល្បីល្បាញសម្រាប់មាតិកាហ្គេមរបស់គាត់គឺ Richard Tyler Blevins, ដែលមានឆាណែលយូធូបឈ្មោះថា  Ninja ។ ក្រៅពីដំណើរការឆានែល YouTube ដែលមានអ្នកចុច Subscribe ២៣.៣ លាននាក់ Ninja ក៏ជាអ្នកស្ទ្រីមដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Twitch និងទាញចំណូលពីវីដេអូយូធូបរហូតដល់៦លានដុល្លារក្នុង១ឆ្នាំ។

. Felix Kjellberg

YouTubers លោក Felix Kjellberg ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ឆាណែល PewDiePie គឺជាអ្នលផលិតមាតិកាជនជាតិស៊ុយអែត ដែលមានអ្នកចុច Subscribe ១១១លានដង ដោយក្នុងនោះគាត់មានភាពល្បីល្បាញដោយសារវីដេអូលេងហ្គេម និងប្រតិកម្ម ធ្វើឱ្យគាត់អាចទាញចំណូលប្រមាណជាង៧លានដុល្លារពីយូធូបក្នុង១ឆ្នាំ។

. Logan Paul

លោក Logan និងបងប្រុសរបស់គាត់ Paul បានចាប់ផ្តើមអាជីពកីឡា និងដំណើរផ្សងព្រេង បន្ទាប់ពីក្លាយជា YouTubers អាមេរិកដ៏មានឥទ្ធិពលបំផុតមួយ ដែលមានអ្នកចុច Subscribe រហូតដល់ ២៣.៥លានដង និងអាចទាញចំណូលពីយូធូប២១លានដុល្លារក្នុងមួយឆ្នាំ។

. Jake Paul

ជា Youtuber ផ្នែកកីឡាដែលមានភាពល្បីល្បាញចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីការប្រកួតកីឡាដ៏មានអ្នកតាមដានដ៏ច្រើនមួយ។ ក្នុងនោះគាត់អាចល្បីលើយូធូប ដោយទាញអ្នកតាមដាន២០.៥លានដង និងបានប្រាក់ចំណូលពីយូធូបប្រមាណ៣៤លានដុល្លារក្នុង១ឆ្នាំ។

.Vladislav and Nikita Vashketov

ក្មេងប្រុសតូចពីររូបដែលជាអ្នកផលិតមាតិកាសម្រាប់ក្មេងៗដែលមានអ្នកមើលរាប់សែននាក់នេះ មានឆាណែលយូធូបឈ្មោះថា Vlad and Niki។ ដូច Nastya ដែរ ពួកគេបានកើតនៅក្នុងប្រទេសរុស្ស៊ី ហើយបានក្លាយជា YouTube ល្បីល្បាញមានអ្នកចុច Subscribe  រហូតដល់១១១លានដង បន្ទាប់ពីឪពុកម្តាយរបស់ពួកគេបានបង្កើតឆាណែល YouTubeឱ្យក្នុងឆ្នាំ២០១៨ ។ ដោយពួកគេធ្វើមាតិកាពីការលេងជាមួយប្រដាប់ក្មេងលេង ការប្រកួតផ្សងៗ ព្រមទាំងដំណើរផ្សងព្រេងជាច្រើនទៀត ដោយពួកគេអាចរកប្រាក់ចំណូលពីយូធូបពី៩០ទៅ១៣០លានដុល្លារក្នុងមួយឆ្នាំ។

.Ryan Kaji

Youtuber ក្មេងប្រុសតូចដែលមានអាយុ១២ឆ្នាំ មានឆាណែល Youtube ឈ្មោះថា Ryan’s World ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៥នេះ មានអ្នកចុច Subscribes រហូតដល់ ៣៦.៣លានដង ខណៈប្រាក់ចំណូលសរុបរបស់ក្មេងតូចចំណូលខ្ពស់រូបនេះ គឺមានចំនួន៣៥លានដុល្លារពី Youtube ក្នុងនោះគេផលិតមាតិកាអំពី សិល្បៈកុមារ DIY និងវិទ្យាសាស្រ្តជាដើម។

. Anastasia Radzinskaya

ឆាណែលដែលមាន Youtuber ក្មេងៗរុស្ស៊ីឬគេស្គាល់ថា Like Nastya គឺជាឆាណែល​ដែលផលិតមាតិកា ផ្តោតលើការកម្សាន្តរបស់កុមារតូចៗ។ ​Like Nastya មានអ្នកចុច Subscribe  ដល់ទៅ១១៣លានដង ដោយ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេបានពី YouTube មានចន្លោះពី ២២ លានដុល្លារ ខណៈឆាណែលរបស់ Anastasia Radzinskaya នេះត្រូវបានឱពុកម្តាយបង្កើតឱ្យពួកគេតាំងពីឆ្នាំ២០១៤ ដោយដាក់ឈ្មោះថា Like Nastya ។

. Jeffree Star

អ្នកផលិតវីដេអូស្រីជនជាតិអាមេរិក Jeffree Star មានប្រាក់ចំណូលប្រចាំឆ្នាំរបស់ YouTube ពី ១៦ទៅ ២០លានដុល្លារ។ អ្វីដែលជួយឱ្យគាត់មានឈ្មោះបោះសំឡេងនៅលើ Youtube គឺផ្តើមពីការផលិតវីដេអូ Makeup ក្នុងឆ្នាំ២០0៦ រហូតមកដល់បច្ចុប្បន្ន ដែលមានអ្នកចុច Subscribe រហូតដល់ ១៥, ៨លានដង ដោយក្នុងនោះនាងបានបង្កើតក្រុមហ៊ុនគ្រឿងសំអាងផ្ទាល់ខ្លួនមួយថែមទៀត ឈ្មោះថា Jeffree Star Cosmetics ក្នុងឆ្នាំ២០១៤ ដែលអាចទាញប្រាក់ចំណូលបន្ថែមទៀតក្រៅពីការងារធ្វើយូធូប។

. Jimmy Donaldson

Youtuber ជនជាតិអាមេរិក លោក Jimmy Donaldson គេនិយមហៅលោកថា MrBeast ឬសេដ្ឋីយូធូបគឺ លោកមានឆាណែលដែលមានអ្នកចុច Subscribe ច្រើនបំផុតមួយនៅលើYoutube  ដោយមានអ្នកតាមដានជាង២៤០លាននាក់ ខណៈមាតិការបស់គាត់តែងមានដូចជាកំប្លែង ការលេងល្បែងប្រកួតជាដើម។ ក្នុងនោះបុរសវ័យ២៤ឆ្នាំរូបនេះមានចំណូលសរុបពីយូធូបប្រមាណជាង៨២លានដុល្លារ៕

Screenshot 2024 02 19 173136

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia