ចំពោះ ប្រិយមិត្តអ្នកអានទាំងអស់គ្នាដែលមានពុកម៉ែមានសមាជិកប.ស.ស. ហើយនៅពេលពួកគាត់ចូលនិវត្តន៍ចង់ទៅស្នើសុំប្រាក់សោធនជរាភាពនេះជាឯកសារសំខាន់ៗចាំត្រូវតែមានដើម្បីអាចស្នើសុំប្រាក់ចូលនិវត្តន៍បាន៖
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)
៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រកំណើតកូន (បើមានកូន)
៤. លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា
ជាមួយគ្នានោះដែរ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖
១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
២. បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ
៣. មានអាយុយ៉ាងតិច ៦០ឆ្នាំ
គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ៕