ឈរជើងជាង១៣០ឆ្នាំ ក្រុមហ៊ុនជប៉ុន ច បង្កើតឡើងដោយកូនអ្នកក្រម្នាក់ ដែលធ្លាប់ជាជាងជុសជុលនាឡិកា
នារី AUTOJANUARY 18 2023443 views

វាជារឿងភ្ញាក់ផ្អើលមែនទែន ដែលក្រុមហ៊ុនជប៉ុនល្បីឈ្មោះ YAMAHA ដែលជាក្រុមហ៊ុនលក់ឧបករណ៍ភ្លេង និងម៉ូតូប្រណិតៗ បានកើតចេញពីស្នាដៃក្មេងប្រុសក្រីក្រម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយ ដែលមានការងារដំបូងជាជាងជួសជុលនាឡិកាដៃ។ ​​

លោក Torakusu Yamaha ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃសាជីវកម្ម Yamaha កើតនៅឆ្នាំ ១៨៥១ (ស្លាប់១៩១៩) ក្នុងគ្រួសារក្រីក្រ ក្នុងភូមិដ៏តូចមួយនៅប្រទេសជប៉ុន។ ដោយសង្កេតឃើញថា ក្នុងភូមិរបស់ខ្លួនពិបាករស់នៅពេក ចង់រៀនក៏ពិបាក រកកន្លែងធ្វើក៏គ្មានទៀតនោះ លោកនិងគ្រួសារក៏បានប្តូរទីលំនៅទៅរស់នៅទីក្រុង Osaka វិញដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនល្អ ដោយពេលនោះលោកមានអាយុ ២១ ឆ្នាំ។

នៅពេលដែលទៅដល់ Osaka លោកក៏បានធ្វើការនៅហាងជុសជុលនាឡិកា ហើយនៅពេលដែលធ្វើយូរៗទៅលោកក៏មានកូនចិត្តស្រលាញ់ពេញចិត្តនូវផ្នែកដែលខ្លួនធ្វើ​ តែដោយសារតែចេះស្ទើរៗ លោកក៏បានសម្រេចចិត្តរត់ទៅរៀន ផ្នែកមេកានិចរយៈពេល២ឆ្នាំពេញ។ ក្រោយពីបញ្ចាប់ការសិក្សារ លោកក៏ត្រូវហាងបញ្ជូនលោកទៅ Hamamatsu ជាអ្នកជួសជុល ឧបករណ៍វេជ្ជសាស្ត្រអស់រយៈពេលជាច្រើនឆ្នាំ។

Xxd

ជោគវាសនារបស់លោកក៏ចាប់ផ្តើម ប្តូមុខមាត់បន្តិចម្តងៗ នៅអាយុ៣១ឆ្នាំ មានថ្ងៃមួយនោះមានសាលាតន្ត្រីដែលទើបបង្កើតឡើងថ្មីមួយកន្លែង ខ្វះអ្នកជួសជុលឧបករណ៍តន្ត្រី ដូច្នេះគ្រប់ពេលណាដែលឧបករណ៍ណាមួយខូច ឬដាច់ សាលាបានសុំឱ្យគាត់ជួសជុលវា។

ពន្លឺជីវិតចាប់ផ្តើមភ្លឺឡើង លោកក៏មានគំនិត ចង់ផលិតឧបករណ៍តន្ត្រីដោយខ្លួនឯង​ ដោយ​មាន​ចិត្ត​រឹងប៉ឹង​ក្នុង​ការ​ផលិត​ឧបករណ៍​ផ្ទាល់​ខ្លួន។ លោក​បាន​ព្យាយាម​បង្កើត​ឧបករណ៍​ដោយ​ខ្លួន​គាត់​ពី​គំនូរ​ព្រាង និង​ប្លង់​ដែល​គាត់​ធ្វើ​ក្នុង​គោលបំណង​ជួសជុល។ ដោយលោកខ្សោយផ្នែកហិរញ្ញវត្ថុ នោះហើយជាមូលហេតុដែលម្ចាស់សណ្ឋាគារ Komatsu-ya ផ្តល់ហិរញ្ញប្បទានដល់គាត់ ហើយឱ្យគាត់ខ្ចីសម្រាប់ទិញឧបករណ៍ និងសម្ភារៈ។

ដោយមើលឃើញទេពកុសលរបស់លោក មន្ត្រីពីរនាក់ផ្សេងទៀតនៃមន្ទីរពេទ្យនោះក៏បានគាំទ្រការងាររបស់លោកផងដែរដែលក្នុងនោះប្រធានមន្ទីរពេទ្យក៏រួមបញ្ចូលផងដែរ។ ក្នុងរយៈពេលពីរខែគាត់បានបង្កើតឧបករណ៍មួយដែលមានកូនសោចំនួន ៣៩ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​សម្រួល​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។ វាក៏ត្រូវបានបដិសេធដោយនាយកសាលាតូក្យូតន្ត្រីផងដែរដោយសារតែការលៃតម្រូវមិនទាន់ល្អ ។ បន្ទាប់​មក​គាត់​បាន​សិក្សា​ការ​កែ​សម្រួល​រួចមក លោកក៏អាចទទួលបានឧបករណ៍ដ៏ល្អឯកដោយទទួលបានជោគជ័យ។

Ss

ភាពល្បីល្បាញនឹងបិុនប្រសព្វ Yamaha បានក្លាយទៅសាជីវកម្ម Yamaha ពោលគឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់ប្រទេសជប៉ុន។ ដំបូងក្រុមហ៊ុននេះត្រូវបានចាប់ផ្តើមដោយឈ្មោះក្រុមហ៊ុន Nippon Gakki ដែលបង្កើតឡើងសម្រាប់តែការផលិតឧបករណ៍តន្ត្រីប៉ុណ្ណោះ ប៉ុន្តែបន្តិចម្តងៗ និងបន្តិចម្តងៗ វិស័យផលិតកម្មរបស់វាមានភាពចម្រុះ។ ឥឡូវនេះវាផ្តល់នូវទំនិញ និងសេវាកម្មនៅក្នុងដែនផ្សេងៗគ្នាដូចជា ឧបករណ៍តន្ត្រី ម៉ូតូ ឧបករណ៍កីឡាអគ្គិសនី និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត។

ជាមួយគ្នានេះដែរបើគិតត្រឹមឆ្នាំ ២០២២កន្លងទៅនេះ ក្រុមហ៊ុនសាជីវកម្ម Yamaha បានប្រាក់សុទ្ធ​ ៨.១២ពាន់លានដុល្លារ ដែលកំពុងដាក់លក់ជាង ២០០ប្រទេសក្នុងពិភពលោក។

ជាចុងក្រោយ សម្រាប់អ្នកដែលគិតថាខ្លួនកើតក្នុងគ្រួសារក្រីក្រ គ្មានទុនរកស៊ី ឬមិនមានការអប់រំខ្ពស់ អាចមើលពីប្រវត្តិនៃការតស៊ូរបស់ស្ថាបនិកក្រុមហ៊ុន Yamaha គាត់បានកើតចេញពីគ្រួសារដែល វា​ជា​ការ​លំបាក ប៉ុន្តែ​គាត់​បាន​បណ្តុះជំនាញរបស់ខ្លួន រហូតអាចក្តាប់ជំនាញរាប់ពាន់លាន។

Untitled 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia