ចង់បាន.លុយ.ចាយ កុំទុកសៅរ៍ អាទិត្យទំនេរចោល! នេះជាកន្លែង១ ជួយអ្នកចង់ធ្វើការ Freelance មិនឱ្យខ្វះភ្ញៀវទេ
ធី ស្រីល័ក្ខSEPTEMBER 16 20239.3 K views

មនុស្សជាច្រើន បានចាប់យកការងារបែប Freelancer​ ដើម្បីស្វែងរកប្រាក់ចំណូល ពេលពួកគេចប់ថ្នាក់សាកលវិទ្យាល័យ ឬឈប់បម្រើការឱ្យក្រុមហ៊ុនណាមួយ ជាពិសេសគឺអ្នករៀនផ្នែកអាយធី ឌីហ្សាញ គូរប្លង់ និងជំនាញផ្សេងទៀត។ ការងារជា Freelancer គឺមិនជាប់ក្រោមក្រុមហ៊ុន ឬស្ថាប័នណាមួយឡើយ ប៉ុន្តែអ្នកជ្រើសរើសធ្វើការងារបែបឯករាជ្យនេះ ភាគច្រើនសុទ្ធតែបានស្គាល់ខ្លួនឯងច្បាស់ និងត្រូវមានជំនាញទន់ផ្សេងទៀត ដូចជាការទំនាក់ទំនងជាមួយអ្នកដទៃ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគោរពពេលវេលាជាដើម។

ដូច្នេះចំពោះបងប្អូនសិស្សានុសិស្ស ដែលចង់ស្វែងរកការងារបន្ថែមនៅថ្ងៃសៅរ៍ អាទិត្យ ពេលនេះចាបក្រហមសូមបង្ហាញនៅ App មួយមានឈ្មោះថា Khmer tech market ដែលជាកន្លែងពិសេសមួយ សម្រាប់អ្នកចង់ធ្វើការងារជា freelancer បន្ថែម ក្រៅពីការងារដើមសប្ដាហ៍។

ក្នុងនោះ លោកអ្នកគ្រាន់តែចូលទៅទាញយក App Khmer Tech Market នៅលើ App Store ឬ Play Store រួចចូលទៅចុះឈ្មោះ និងបំពេញព័ត៌មានផ្ទាល់ខ្លួន អំពីជំនាញ ស្នាដៃធ្លាប់ធ្វើកន្លងមក និងព័ត៌មានមួយចំនួនទៀត សម្រាប់អ្នកដែលគាត់កំពុងស្វែងរក Freelancer ពិនិត្យមើលស្នាដៃរបស់យើងបាន៕

២៦

អត្ថបទ៖​ ធី ស្រីល័ក្ខ