អ្នកបោះដុំឬលក់រាយ គួរប្រើបច្ចេកវិទ្យាពីរ ចំណេញបីច្រក ខណៈបច្ចុប្បន្នមានអ្នកប្រើហើយ
នារី AUTODECEMBER 27 2022408 views

កំហុសធំបំផុតរបស់អ្នកលក់បោះដុំនិងលក់រាយ គឺបញ្ហានៃការគ្រប់គ្រងស្តុកទំនិញ មានន័យថាទំនិញចេញចូល គឺតែងតែមានការច្រឡំ បាត់ បែកបាក់ខូចខាត ដែលធ្វើឱ្យការលក់យូរៗបាត់ចំណូល ព្រោះតែការគ្រប់គ្រងស្តុកមិនបានល្អ ។ ថ្ងៃនេះ Business Cambodia ធ្វើការចែករំលែកនៅគន្លឹះមួយចំនួន សម្រាប់បងប្អូនដែលជាអ្នកបោះដុំនិងលក់រាយ គួរតែគិតគូឱ្យបានច្រើនក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ពោលគឺមិនអាចលក់បែបបុរាណៗទៀតបានឡើយនៅថ្ងៃខាងមុខ បច្ចេកវិទ្យាដែលយើងនឹងលើយកនោះមានដូខាងក្រោមនេះ ៖

បញ្ចេកវិទ្យក្នុងការគ្រប់គ្រងស្តុកទំនិញឬកម្មវិធីគ្រប់គ្រងអាជីវកម្មឯកទេសសំរាប់ដេប៉ូ ៖  ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា ឈ្មោះថា ​BizAdvisor គឺលោក ម៉ង់ វណ្ណឌី ធ្លាប់បានប្រាប់ថាមកកាន់ក្រុមការងារចាបក្រហមថា ការប្រើបច្ចេកវិទ្យានៅក្នុងការគ្រប់គ្រងទំនិញទាំងលក់រាយនឹងបោះដុំ គឺជារឿងដែលអ្នករកស៊ីទាំងឡាយគួរតែយកចិត្តទុកដាក់ខ្លាំងបំផុត នេះក៏ដោយសារតែវាបានជួយសម្រួលដល់អ្នករកស៊ីបានច្រើន ពោលគឺចំណេញទាំងពេលវេលា ចំណេញលុយ និងកម្លាំង ពេលកម្មផងដែរ អ្វីដែលសំខាន់នោះការរកស៊ីគឺត្រូវវិវត្តទៅមុខរហូត ។

តួយ៉ាងបចេ្ចកវិទ្យានោះហៅថា EASY ACCOUNTING SOFTWARE ដែលជាកម្មវិធីគ្រប់គ្រងអាជីវកម្មឯកទេស សំរាប់ដេប៉ូនាំចូលនិងចែកចាយគ្រប់ប្រភេទទំនិញជាច្រើនដូចជា ៖ ដេប៉ូលក់ភេសជ្ជៈ ដេប៉ូលក់គ្រឿងសំណង់ ដេប៉ូលក់សម្ភារៈកូនក្មេង ដេប៉ូលក់គ្រឿងកសិកម្ម ដេប៉ូលក់ចំណីសត្វ ដេប៉ូលក់គ្រឿងអគ្គីសនី ដេប៉ូលក់គ្រឿងសង្ហារឹម ដេប៉ូលក់គ្រឿងសម្ភារៈផ្ទះបាយ ដេប៉ូលក់សម្ភារៈប្រើប្រាស់គ្រឿងអេឡិចត្រូនិច ផ្សារទំនើប ឬ ម៉ាត។ 

បច្ចេកវិទ្យា Alert ទៅអ្នក Supply ៖  វាក៏ជាបច្ចេកវិទ្យាមួយសំខាន់ខ្លាំងមែនទែនសម្រាប់បងប្អូនដែលជាអ្នករកស៊ីបោះដុំនិងលក់រាយ ស្ទើរតែគ្រប់ប្រភេទ ដែលអាចជួយឱ្យម្ចាស់អាជីវកម្មមិនសូវជាឈឺក្បាលទាក់ទងនៅនឹងការទិញចូលទំនិញនៅក្នុងស្តុកឬពេលដែលលក់អស់ស្តុក ។ ឧទាហរណ៍ជាក់ស្តែង យីហោផ្សារម៉ាតដ៏ល្បីនៅអាមេរិកគឺ Walmart ក៏ប្រើបច្ចេកវិទ្យាមួយនេះដែរ ពោល Walmart បានចងប្រព័ន្ធបច្ចេកវិទ្យារវាងអ្នកផ្គត់ផ្គង់ទំនិញជាមួយនឹងហាងរបស់ខ្លួន នៅពេលដែលដែលទំនិញនៅក្នុងស្តុកទាំងនោះលក់ដាច់ខ្លាំង ឬមួយលក់អស់ បច្ចេកវិទ្យាដែលគេចងនោះនឹងធ្វើការ Alert ប្រាប់ទៅកាន់អ្នកផ្គត់ផ្គង់ភ្លាម ហើយអ្នកផ្គត់ផ្គង់ទាំងនឹងធ្វើការដឹកជញ្ចូនដល់ហាងភ្លាមៗ ។   Walmart ធ្វើបែបនេះគឺចំណេញពេលខ្លាំងមែនទែន ហើយមិនសូវខ្វល់រឿងស្តុកឡើយ ហើយនេះជាបច្ចេកវិទ្យាអនាគតមួយដែលតាមផ្សារម៉ាតគួរតែយកចិត្តទុកដាក់ឱ្យបានខ្លាំងមែនទែន​សម្រាប់ការលក់របស់ខ្លួន ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia