គេថារកលុយបានច្រើនមិនអាចឲ្យអ្នកក្លាយជាអ្នកមានបាននោះទេ តែបើរកបានចេះគ្រប់គ្រងឲ្យមានប្រសិទ្ធភាពនិងចេះវិនិយោគទិញទ្រព្យទើបអាចធ្វើឲ្យអ្នកអាច សល់លុយ សល់ទ្រព្យ។ ទាក់ទងនឹងការទិញទ្រព្យ ខាងក្រោមនេះគឺជាទ្រព្យដែលអ្នកគួរចាយលុយវិនិយោគ បើចង់សល់លុយ សល់ទ្រព្យ មានលុយមិនចេះខ្វះ ហើយមានហូរសាច់ប្រាក់ប្រើប្រាស់ជានិច្ច។
១. មាស
មានគឺជាទ្រព្យដែលប្រជាជនទូទៅសុទ្ធតែអាចវិនិយោគនិងទិញបានព្រោះការវិនិយោគទិញមាសវាមិនមានភាពស្មុញស្មាញអ្វីឡើយ។ មាសគឺត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដែលអាចរក្សាតម្លៃបានល្អ ជាពិសេសពេលមានវិបត្តិសេដ្ឋកិច្ច លុយចុះថោក តែមាសតែងតែកើនតម្លៃ។ នៅក្នុងសង្គមខ្មែរយើង ពលរដ្ឋចូលចិត្តវិនិយោគទិញមាសព្រោះវាជាទ្រព្យមិនងាយបាត់បង់តម្លៃ។ ការយកលុយទិញមាសធ្វើឲ្យពួកគាត់សល់អាចទ្រព្យ ជាជាងទុកលុយសុទ្ធចាយអស់លឿន។ មិនតែប៉ុណ្ណោះមាសគឺជាទ្រព្យដែលងាយស្រួលបង្វែរជាសាច់លុយបានលឿនពេលត្រូវការលុយបន្ទាន់ឬត្រូវការលុយប្រើការក្នុងរឿងផ្សេងៗ។
២. អលនទ្រព្យ
នៅក្នុងបរិបទប្រទេសកម្ពុជា មានមនុស្សជាច្រើនកសាងទ្រព្យ សល់លុយ សល់ទ្រព្យចេញពីអចលនទ្រព្យនេះតែម្ដងព្រោះ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន តម្រូវការដីនៅតែមានស្របពេលចំនួនប្រជាជនកាន់តែកើន ដូច្នេះតម្លៃអចលនទ្រព្យនឹងកាន់តែកើនឡើងតាមហ្នឹង។ ដូច្នេះអ្នកដែលរកលុយបាន យកមកវិនិយោគអចលនទ្រព្យ ពួកគាត់នឹងសល់លុយ សល់ទ្រព្យ។ ជាការពិតណាស់ បើអ្នកទិញអចលនទ្រព្យដូចជាដី ទិញចំទីតាំងល្អតម្លៃដីកើនឡើង អ្នកអាចលក់យកចំណេញ ប៉ុន្ដែក្រៅពីការលក់យកចំណេញ អ្នកអាចច្នៃដីដើម្បីបង្កើតចំណូលដូចជាធ្វើជាទីតាំងដាក់ជួល ឬបង្កើតជាគម្រោងផ្សេងៗដើម្បីអាចបង្កើតប្រចាំខែឬប្រចាំឆ្នាំ។
៣. វិនិយោគលើខ្លួនឯង
សេដ្ឋីជាច្រើនលើពិភពលោកបានលើកឡើងថាការវិនិយោគលើចំណេះដឹងគឺជាការវិនិយោគដ៏ល្អបំផុតដែលមនុស្សគ្រប់គ្នាអាចធ្វើបានដើម្បីបង្កើនឥទ្ធិពលក្នុងការកសាងចំណូលនិងបង្កើនទ្រព្យជាលំដាប់។ ដូច្នេះដើម្បីក្លាយជាអ្នកមានពិតប្រាកដអ្នកត្រូវមានចំណេះដឹងហើយចំណេះដឹងត្រង់នេះសំដៅដល់ចំណេះដឹងក្នុងការប្រើលុយឲ្យចំណេញ ប្រើលុយបង្កើតលុយឲ្យវាបង្កើតជាកូនពូនជាចៅ។ ត្រូវចាំថាបើនៅសុខៗមានគេលុយ១លានដុល្លារ តែអ្នកគ្មានចំណេះទេនោះមិនយូរទេលុយ១លានដុល្លារអ្នកនឹងចាយអស់ហើយទីបំផុតអ្នកនៅតែក្រដដែល។
៤. វិនិយោគលើផ្សារភាគហ៊ុន
នៅប្រទេសកម្ពុជាយើងក៏មានផ្សារហ៊ុនដែរ ដែលមានឈ្មោះថា”ផ្សារមូលត្រកម្ពុជា”។ ផ្សារហ៊ុនគឺជាកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋទូទៅអាចយកលុយទៅវិនិយោគដោយទំនុកចិត្តមិនដេកភ័យខ្លាចគេបោកឡើយ។ មិនតែប៉ុណ្ណោះការវិនិយោគលើផ្សារហ៊ុនគឺជាការកសាងទ្រព្យនិងប្រភពចំណូលរយៈពេលវែង។
ចំពោះដើមទុនក្នុងការវិនិយោគមិនចោទជាបញ្ហានោះទេសម្រាប់ពលរដ្ឋយើង ព្រោះអ្នកចំណូលទាបក៏អាចវិនិយោគបានដែរ។ អ្នកអាចចាប់ផ្ដើមវិនិយោគពីដើមទុន២ម៉ឺនរៀលក៏បាន ៤ម៉ឺនរៀលក៏បានឬ ៤០ម៉ឺនរៀលក៏បានទៅតាមលទ្ធភាពរបស់អ្នក។
ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយពីចំណេញមូលធន។ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។
មួយវិញទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល ហើយចំណូលពីភាគលាភគឺជាចំណូលអកម្មទោះដេកលក់ឬដើរលេងក៏នៅតែបានចំណុល។
យ៉ាងណាមិញគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ ហើយភាគហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះមុននឹងវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន។ ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong