បន្តប្រើអាចហានិភ័យ! នេះជារឿងមិនល្អទាំង៥ អ្នកមិនគួរប្រើiPhone ដែល Apple ចាត់ចូលជាវត្ថុបុរាណ
Toeuy HongSEPTEMBER 3 202520 views

មកដល់ឆ្នាំ២០២៥ នេះមានម៉ូដែលទូរស័ព្ទiPhone ជាច្រើនដែលក្រុមហ៊ុនApple ឈប់ឲ្យដំឡើងប្រព័ន្ធប្រតិបត្តិការiOSដែលយើងអាចនិយាយមួយបែបទៀតថាម៉ដែលiPhone ដែលAppleបានចាត់ទុកជាវត្ថុបុរាណហើយអ្នកមិនគួរបន្តប្រើវាតទៅទៀតនោះទេ។

 

គិតត្រឹមឆ្នាំ២០២៥នេះ ម៉ូដែលiPhone ដែលApple ឈប់ឲ្យupdate ប្រព័ន្ធប្រតិបត្តិការiOS មានដូចជា iPhone X, iPhone 8,  iPhone 8 Plus, iPhone 7, iPhone 7 Plus និងម៉ដែលiPhone ជាច្រើនទៀតដោយរាប់ចាប់ពីiPhone X ចុះក្រោម។

 

តាមពិតទៅ iPhone ដែលApple ឈប់ផ្ដល់ការupdate iOS គឺអ្នកមិនគួរបន្តប្រើនោះទេ ហើយខាងក្រោមនេះគឺជារឿងមិនល្អទាំង៥ដែលអ្នកមិនគួរបន្តប្រើiPhone ដែលApple ចាត់ទុកជាវត្ថុបុរាណ។

 

. ហានិភ័យផ្នែកសន្តិសុខ

 iPhone ចាស់ៗដែលឈប់ទទួលបនាការupdate iOS ធ្វើឲ្យក្រុមhacker ងាយទាញយកទិន្នន័យរបស់អ្នក ជាពិសេសព័ត៌មានផ្ទាល់ខ្លួន App ធនាគារ និងលេខសម្ងាត់(password)ងាយនឹងត្រូវបានគេhackបាន។

 

. App ដើរមិនស្រួល៖ App ជាច្រើនដូចជា App ធនាគារ និងApp បណ្ដាញសង្គមសុទ្ធតែត្រូវការការ update ជាប្រចាំនិងទាមទារឲ្យupdate iOS ជំនាញថ្មី។ ដូច្នេះបើអ្នកមិនអាចupdate iOS ទេនោះApp មួយចំនួនមិនអាចប្រើដោយដំណើររលូនបានឡើយ។

 

. ដំណើរមិនល្អ ថ្មីមិនកាន់៖ iOS ជំនាន់ចុងក្រោយមួយឲ្យទូរស័ព្ទអ្នកដើររលូន តែទូរស័ព្ទចាស់ៗអ្នកនឹងជួបផលពិបាកក្នុងការប្រើប្រាស់ដូចជា ឆាប់ក្ដៅ ឆាប់អស់ថ្មនិងមានបញ្ហាគាំងជាដើម។

 

. គ្មានឱកាសប្រើមុខងារថ្មីៗ៖ ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយមានមុខងារជាច្រើនដែលអ្នកអាចប្រើប្រើជាប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃក៏ដូចជាប្រើប្រាស់ជាប្រយោជន៍នៅក្នុងការងារនិងរកស៊ី។ តែបើអ្នកប្រើម៉ូដែលiPhone ចាស់ៗអ្នកមិនអាចប្រើប្រាស់មុខងារទាំងនោះបានឡើយ។

. ពិបាករកគ្រឿងបន្លាស់ពេលខូច៖ ពេលខូចម្ដងៗអ្នកនឹងពិបាកក្នុងការរកគ្រឿងបន្លាស់ជួសជុសហើយការជួសជុលអាចត្រូវចំណាយច្រើនខ្លាំង៕ 

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia