នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះព្រលានយន្ដហោះអន្ដរជាតិតេជោ នឹងបើកដំណើរការហោះហើរហើយ។ យ៉ាងដើម្បីអបអរសាទរនៃការបើកដំណើរការព្រលានយន្ដហោះអន្ដរជាតិដ៏ធំ និងទំនើបជាងគេនៅក្នុងប្រទេសកម្ពុជានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ក៏មានកាដូពិសេសផ្ដល់ជូនអតិថិជនផងដែរ នោះគឺការដាក់សំបុត្រហោះហើរក្នុងតម្លៃពិសេសដែលមិនធ្លាក់មានពីមុនមកផងដែរ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ដែល Business Cambodia ទទួលបាន តម្លៃសំបុត្រសម្រាប់ការហោះហើរទាំងនៅក្នុងស្រុក និងក្រៅស្រុកមានតម្លៃដូចខាងក្រោម៖
• ភ្នំពេញ-សៀមរាប៖ តម្លៃចាប់ពី ៤៧ដុល្លា សម្រាប់តែទៅ និង ៩៥ដុល្លា សម្រាប់ទៅមក។
• សៀមរាប-ក្រុងព្រះសីហនុ៖ តម្លៃចាប់ពី ៥២ដុល្លា សម្រាប់តែទៅ និង ១០១ដុល្លា សម្រាប់ទៅមក។
• ភ្នំពេញ-ញូដេលី៖ តម្លៃចាប់ពី ១៥៣ដុល្លា សម្រាប់តែទៅ និង ២៨០ដុល្លា សម្រាប់ទៅមក។
• ភ្នំពេញ-ហូជីមិញ៖ តម្លៃចាប់ពី ៩៧ដុល្លា សម្រាប់តែទៅ និង ១៧៦ដុល្លា សម្រាប់ទៅមក។
• សៀមរាប-ហូជីមិញ៖ តម្លៃចាប់ពី ១២០ដុល្លា សម្រាប់តែទៅ និង ២១៧ដុល្លា សម្រាប់ទៅមក។
• ក្រុងព្រះសីហនុ-ហូជីមិញ៖ តម្លៃចាប់ពី ១១៥ដុល្លា សម្រាប់តែទៅ និង ២០៧ដុល្លា សម្រាប់ទៅមក។
• សៀមរាប-ដាណាង៖ តម្លៃចាប់ពី ១៣៥ល្លា សម្រាប់តែទៅ និង ២៤៧ដុល្លា សម្រាប់ទៅមក។
• ភ្នំពេញ-ហាណូយ៖ តម្លៃចាប់ពី ១០៥ដុល្លា សម្រាប់តែទៅ និង ១៩៩ដុល្លា សម្រាប់ទៅមក។
បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ឯកៅអីក៏មានកំណត់ផងដែរ។
តាមការសំណេរនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនកាលពីថ្ងៃទី២៦ ខែសីហា បានបញ្ជាក់ថា «យើងពិតជារំភើបណាស់ដែលបានបើកទំព័រថ្មីនៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ តេជោ (KTI) ដ៏ទំនើប។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្តៅឱ្យចាប់ផ្តើមស្វែងយល់ពីពិភពលោកជាមួយនឹង ការផ្តល់ជូនពិសេស ផ្តាច់មុខរបស់យើង។ សូមឲ្យយើងបានជួយលោកអ្នកបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ក្នុងតម្លៃដែលមិនធ្លាប់មាន»។
ដូច្នេះសម្រាប់លោកអ្នកដែលមានតម្រូវការក្នុងការធ្វើដំណើរទៅគោលដៅសំខាន់ៗដែលបានរៀបរាប់ខាងលើ អាចធ្វើការទំនាក់ទំនាក់ទិញសំបុត្រហោះហើរ ឬសាកសួរព័ត៌មានបន្ថែមពីក្រុមហ៊ុនអាកាសចរណ៍ជាតិបានតាមគេហទំព័រផ្លូវការ៖ www.aircambodia.com ឬអ៊ីម៉ែល៖ happy@aircambodia.net / lucky@aircambodia.net ឬលេខទូរស័ព្ទ៖(+៨៥៥) ២៣ ៦៦៦៦ ៧៨៩៕