សាលារៀនវ៉េស្ទឡាញន៍បើកសាខាថ្មីតំបន់ពោធិ៍ចិនតុង (ផ្លូវ២០០៤) និងផ្តល់អាហារូបករណ៍រហូតដល់៥០% សម្រាប់ការចុះឈ្មោះដំបូង
Daneth MechJULY 17 2025

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មីទី១៥ របស់ខ្លួនកាលពីចុងសប្តាហ៍នេះ គឺ «សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ២០០៤ និងទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩)» ហើយសាលាផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន រួមនឹងទំនើបកម្មកម្មវិធីសិក្សា និងសេវាកម្មគាំទ្រសម្បូរបែប ដើម្បីជំរុញការសិក្សារបស់សិស្សានុសិ្សឱ្យទទួលលទ្ធផលល្អប្រសើរ។

នៅក្នុងឱកាសបើកសាខាថ្មីនេះផងដែរ សាលាមានផ្តល់ជូនអាហារូបករណ៍ជូនរហូតដល់ទៅ៥០% ចំពោះការចុះឈ្មោះ ១០០នាក់ដំបូង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥ និង៣០% សម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ព្រមទាំង២៥% ចំពោះការចុះឈ្មោះជាក្រុមចាប់ពី ៣កម្មវិធីឡើងទៅ ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។

Photo 2025 07 17 14 35 50 (2)

លោក សុខ សីហា នាយកសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) បានឱ្យដឹងថា សាលារៀនវ៉េស្ទឡាញន៍ បានបើកដំណើរការសាខាថ្មីរបស់ខ្លួនជាបន្តបន្ទាប់ ហើយសាខាសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង(ផ្លូវ ២០០៤) គឺជាសាខាទី១៥ ដែលផ្តល់ជូនសេវាក​ម្មអប់រំចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ ស្របតាមស្តង់ដារគុណភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធីមត្តេយ្យសិក្សាភាសាអង់គ្លេស, កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ និងកម្មវិធីភាសាចិន ព្រមទាំងកម្មវិធីសិក្សាបន្ថែម និងកម្មវិធីអមដែលមានស្តង់ដារអន្តរជាតិផងដែរ ។

លោកថា សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) ក៏បានត្រៀមខ្លួន និងរៀបចំសេវាកម្មគាំទ្រជាច្រើន ដែលជួយជំរុញការសិក្សារបស់សិស្សានុសិស្សគ្រប់រូប ដែលមានដូចជា ៖ បន្ទប់មានផាសុកភាព បណ្ណាល័យស្រាវជ្រាវ ប្រព័ន្ធសុវត្ថិភាព ទីធ្លា ឧបករណ៍កម្សាន្ត បន្ទប់ពិនិត្យសុខភាព និងសេវាកម្មគាំទ្រជាច្រើនទៀត ។

Photo 2025 07 17 14 35 48

Photo 2025 07 17 14 35 47

ជាមួយគ្នានេះដែរ ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន មានប្រសាសន៍ថា សាលារៀនវ៉េស្ទឡាញន៍មាន៣ភាសា ចាប់ពីឥឡូវនេះទៅ មានចាប់តាំងពីមត្តេយ្យកម្រិត ២ ដែលសិស្សមានអាយុ ៤ឆ្នាំបង្រៀនពេញម៉ោង មានភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ។ ឧកញ៉ា​បណ្ឌិត បន្ថែមថា ភាសាខ្មែរ និងអង់គ្លេសត្រូវតែចេះឱ្យច្បាស់ បូកភាសាអ្វីមួយទៀត ហើយដែលយើងយកភាសាចិនជាគោល ព្រោះនៅក្នុងតំបន់បើនិយាយពីការរកស៊ីវិញ គឺមិនអាចអត់ចិនទេ ។

Photo 2025 07 17 14 35 50

ឧកញ៉ា​បណ្ឌិតបន្តថា បណ្តាញអប់រំរបស់យើង គឺដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមក្នុងប្រព័ន្ធអប់រំ ។ យើងក៏មានបញ្ជូនសិស្សទៅរៀននៅក្រៅប្រទេសផងដែរ ដោយបណ្តាញសាលាមានដៃគូសាលាក្រៅប្រទេសជាង ២០០សាលាផងដែរ ទោះជាចង់ទៅរៀននៅប្រទេសកាណាដា អាមេរិក អូស្ត្រាលី ញូស៊ីឡែន ក៏បានដែរ ដោយយើងមានភ្នាក់ងារបញ្ជូនស្រាប់ និងប្រឹក្សាយោបល់ ។

ឧកញ៉ា​បណ្ឌិត បញ្ជាក់ទៀតថា សាលាវ៉េស្ទឡាញន៍ រៀនតាមកម្មវិធីជាតិ បូកជាមួយកម្មវិធីអន្តរជាតិ ៣ទៀតជាផ្លូវការ គឺមេរៀននិយាយអំពីអភិវឌ្ឍន៍ផ្នត់គំនិត អត្តចរិតមនុស្ស ដោយទទួលអាជ្ញាបត្រពីអាមេរិក បូកនឹងរបៀបអប់រំបែបវប្បធម៌យើង និងអាជ្ញាបត្រពីសិង្ហបុរី និយាយអំពីចំណេះដឹងហិរញ្ញវត្ថុ ដែលបង្រៀនពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ព្រមទាំងជំនាញឌីជីថល ដែលបានអាជ្ញាបត្រពីអង់គ្លេស ។

Photo 2025 07 17 14 35 44 (2)

Photo 2025 07 17 14 35 46

សូមបញ្ជាក់ផងដែរថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៨ និងមាន ២សាខា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះមាន​សាខា​ចំនួន ១៥ ក្នុង​រាជធានី​ភ្នំពេញ ​ខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ និង​មាន​សិស្ស​សរុប ១៧០០០​នាក់ ​។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន ​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួលសង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង ​។

Photo 2025 07 17 14 35 44

Photo 2025 07 17 14 35 47 (2)

Photo 2025 07 17 14 35 46 (3)

Photo 2025 07 17 14 35 46 (2)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia