ក្តៅទប់លែងជាប់! ហ្វីលីពីន ប្រកាសបិទសាលារៀនទូទាំងប្រទេសក្រោយឡើងកម្តៅមិនធ្លាប់មានពីមុនមក
ធី ស្រីល័ក្ខAPRIL 29 20242.9 K views

យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA បានចុះផ្សាយកាលពីព្រឹកមិញនេះបានឱ្យដឹងថា អាអាជ្ញាធរប្រទេសហ្វីលីពីន បានប្រកាសបិទសាលារៀនទាំងអស់ទូទាំងប្រទេសនៅហ្វីលីពីនក្រោយទីក្រុងម៉ានីលបានឡើងកម្តៅខ្លាំងមិនធ្លាប់មានពីមុនមក។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បើតាមការព្យាករណ៍អាកាសធាតុនៅប្រទេសហ្វ្ីលីពីនគឺកម្តៅឡើងរហូតដល់ ៤៥អង្សាសេ ហើយសាលារៀនជាច្រើននៅទីនោះគឺមិនមានម៉ាស៊ីនត្រជាក់ទេ ដែលជាហេតុធ្វើឱ្យសិស្សានុសិស្សមានភាពក្តៅនៅក្នុងថ្នាក់ដែលហេតុបណ្តាលឱ្យប៉ះពាល់ដល់សុខភាពកុមារដែលរៀននៅក្នុងថ្នាក់។

អង្គការសហប្រជាជាតិបាននិយាយកាលពីកន្លងទៅថា តំបន់អាស៊ីកំពុងតែឡើងកម្តៅក្នុងល្បឿនយ៉ាងលឿនជាពិសេសកាលរកឃើញថាការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកាន់តែក្តៅ ខ្លាំង។

11

បើតាមអ្នកព្យាករអាកាសធាតិនៅប្រទេសហ្វីលីពីនបានឲ្យដឹងកម្រិតកម្ដៅពី៤២ទៅ៥១អង្សាសេអាចធ្វើឲ្យមនុស្សមានជួបបញ្ហាជាពិសេសគឺបញ្ហារមួលក្រពើហើយធ្វើឲ្យមនុស្សអស់ជាតិទឹកក្នុងខ្លួនរហូតអាចឈានដល់ការកើតជំងឺដាច់សរសៃឈាមខួរក្បាលដោយសារតែកម្ដៅខ្លាំងពេក៕

12

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia