ដំបូន្មាន១០ពីបិតាវិនិយោគ Warren Buffett ទៅកាន់យុវវ័យធ្វើបាននឹងក្លាយជាអ្នកមាន
Kan DaraAUGUST 23 2022291 views

យុវវ័យជាវ័យដែលត្រូវរៀនសូត្រដើម្បី​ ឱ្យមានតុល្យភាពសម្រាប់ជីវិតទៅថ្ងៃអនាគត។ វាគ្មិនដ៏មា​នប្រជាប្រិយភាព អ្នកនិពន្ធសៀវភៅហរិញ្ញវត្ថុល្បីល្បាញ បិតាវិនិយោគ Warren Buffett បុរសដែលមានប្រាជ្ញាវាងវៃនិងទ្រព្យសម្បត្តិច្រើន គឺជាមនុស្សដែលឱ្យតម្លៃទៅលើចំណេះដឹងការអភិវឌ្ឍខ្លួនខ្លាំងបំផុត។

ថ្ងៃនេះ​ចាបក្រហម​នឹងនាំមិត្តអ្នកអានមកដឹងអំពីដំបូន្មានទាំង១០យ៉ាងដែលគាត់នឹងប្រាប់អ្នក ដើម្បីកែលម្អខ្លួន ផ្តល់ឱកាសឱ្យខ្លួនឯងកាន់តែប្រសើរឡើងសម្រាប់ភាពជោគជ័យនាពេលអនាគត។ ព្រមទាំងដើម្បីជាពុទ្ធិជំរុញទឹកចិត្តនិងដុតចំណង់ក្នុងការស្វែងរកភាពជោគជ័យ។

. អ្នកជាមនុស្សទីមួយដែលត្រូវផ្លាស់ប្តូរ

ក្នុងយុគសម័យបច្ចុប្បន្ននៃលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតរបស់យើង អ្នកអាចរៀនជាក់ស្តែងនូវអ្វីដែលអ្នកចង់ធ្វើ រហ័សតាមដែលអ្នកចង់ដឹង។ ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក វិនិយោគលើខ្លួនអ្នកតាមរយៈការទទួលបានប្រាជ្ញា ចំណេះដឹង ហើយមិនដែលឈប់រៀនឡើយ។

.ទម្លាប់អាក្រក់

ទម្លាប់មួយណា​ដែល ​អ្នក​ត្រូវ​បោះចោល​ឥឡូវនេះ? ក្រឡេកទៅវិញវាគឺជាទម្លាប់នៃការចំណាយ ចំណាយខុសខ្ទង់ដែលជារឿងដ៏គួរឱ្យព្រួយបារម្ភសម្រាប់យុវវ័យ។  ផ្លាស់ប្តូរទម្លាប់អាក្រក់មួយនេះឱ្យបានកាន់តែឆាប់ កាន់តែល្អ ប្រសិនបើមិនចង់​រៀន​មេរៀន​ជីវិត​ដោយ​វិធី​លំបាក​ៗនោះ​ទេ។

. ហ៊ានសុំជំនួយ

ការសុំជំនួយនៅក្នុងវ័យជំទង់មិនមែនជារឿង អន់ឬ បង្ហាញថាយើងមិនចេះនោះទេ ដូច្នេះហើយត្រូវចេះស្វែងរកជំនួយពីសំណាក់អ្នកមានបទពិសោធន៍ រៀមច្បងជាដើម ។ ម្យ៉ាងវិញទៀតការស្វែងរកជំនួយនេះទៀតសោតគឺសម្តៅទៅលើ ចំណេះដឹង អ្នកប្រឹក្សា និងអ្នកលើកទឹកចិត្តជាដើម។

.ដឹងពីភាពខ្លាំងរបស់ខ្លួនឯង

លោក Warren Buffett បាននិយាយថា អ្នកមិនចាំបាច់ជាអ្នកជំនាញលើអ្វីៗទាំងអស់នោះទេ ប៉ុន្តែការដឹងពីភាពខ្លាំងរបស់ខ្លួនឯងគឺប្រសើរបំផុតហើយ ការស្វែងយល់ថាអ្នកកើតមកដើម្បីអ្វី គោលដៅជាអ្វី ចំណុចខ្លាំងរបស់អ្នកជាអ្វី និងចំណុចខ្សោយរបស់អ្នកគឺជាអ្វី គឺជារឿងសំខាន់បំផុតមួយដែលអ្នកត្រូវដឹងភ្លាមៗ។

.ធ្វើ​អ្វី​ដែល​​ខ្លួនស្រលាញ់

Warren Buffett ធ្លាប់និយាយថា "ធ្វើការនៅកន្លែងដែលអ្នកចូលចិត្ត" ។ យុវវ័យជាវ័យដែលឆាប់រំជើបរំជួលជាមួយនឹងក្តីស្រឡាញ់បំផុត ដូច្នេះហើយការដែលធ្វើអ្វីដែលពួកគេស្រឡាញ់ប្រកបដោយភាពត្រឹមត្រូវគឺជាកម្លាំងរុញច្រានដ៏មានឥទ្ធិពលបំផុតឆ្ពោះទៅរកភាពជោគជ័យ។

. កុំធ្វើរឿងសំខាន់សម្រាប់រឿងមិនចាំបាច់

ប្រើការគិតឱ្យច្រើនបំផុត សូមកុំរីករាយត្រឹមមួយរយៈនិងចំណាយពេលខឹងសម្បារ ប្រើការវិនិច្ឆ័យឱ្យល្អបំផុត។ កុំធ្វើរឿងសំខាន់ ឬលះបង់ខ្លាំងពេក សម្រាប់រឿងដែលមិនចាំបាច់ក្នុងជី​វិត ។

.កុំឱ្យឱកាសល្អកន្លងហួស

ពេល​ខ្លះ​ឱកាស​ល្អ​មក​ដល់​ហើយ​យើង​មិន​ដឹង​ពី​វា ពេលខ្លះទៀត ឱកាសល្អទាមទារការខិតខំប្រឹងប្រែង ហើយយើងមិនអើពើ។ កុំ​ឲ្យ​ឱកាស​ល្អ​កន្លង​ផុត​ទៅដោយសារតែវាធ្វើឱ្យអ្នកលំបាក ភាគច្រើននៃពេលវេលានិងឱកាសល្អទាំងនេះនឹងធ្វើឱ្យអ្នកលំបាកបន្តិចហើយ។

.Tick-tock នៃនាឡិកា

អ្នកគួរតែរៀនឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានអំពីការគ្រប់គ្រងពេលវេលាឥឡូវនេះ។ នៅពេលដែលអ្នកគ្រប់គ្រងពេលវេលារបស់អ្នកបានល្អ អ្នកនឹងមិនងាយចុះចាញ់ក្នុងជីវិតនោះទេ។ យុវវ័យកុំមើលរំលងពេលវេលាឱ្យសោះ ការពារទ្រនិចនាឡិការបស់អ្នកឱ្យបានល្អនិងមានគុណភាពបំផុត។

.កាតឥណទាន

ស្វែងយល់ពីវិន័យខ្លួនឯង និងការគ្រប់គ្រងខ្លួនឯងដែលចាំបាច់ ដើម្បីគ្រប់គ្រងលុយឱ្យបានល្អបំផុត។ ជៀសវាងការប្រើប្រាស់កាតឥណទានច្រើនពេក រៀនបង់ជាលុយសុទ្ធទៅលើអ្វីមួយ បើគ្មានលុយសុទ្ធទេ កុំចាយ។

១០.មានទឹកចិត្ត

ទឹកចិត្តគឺជាសិល្បៈមួយនៅក្នុងសង្គម ការចេះជួយអ្នកដទៃ រៀនសូត្រនិងចែករំលែកវាមិនត្រឹមតែឱ្យអ្នកដទៃទទួលនូវផលប៉ុណ្ណោះទេអ្នកខ្លួនឯងកាន់តែចេះដឹងនិងបានរៀនអ្វីដែលថ្មីបន្ថែមទៀតផងដែរ។

ជាការពិតណាស់ដំបូន្មានបិតាវិនិយោគទាំង១០ខាងលើនេះពិតជាមានផលប្រយោជន៍ពិតមែន ប្រសិនបើយកមកអនុវត្តន៍។ ព្រោះថាមនុស្សដែលជោគជ័យភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់នូវរឿងទាំងអស់នេះនៅវ័យជំទង់របស់ពួកគេ៕ 

អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ )

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia