លោក Warren Buffett គឺជាមហាសេដ្ឋីផ្នែកជំនួញ និងវិនិយោគ ហើយលោកក៏ជាសប្បុរសជនមួយរូបដែលតែងតែជួយដល់ពលរដ្ឋខ្វះខាតនៅលើពិភពលោកផងដែរ។ បច្ចុប្បន្នលោកជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ។ Warren Buffett ត្រូវបានគេចាត់ទុកអ្នកវិនិយោគជោគជ័យបំផុតមួយក្នុងពិភពលោក ដែលសព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុបជាង ១០០ ពាន់លានដុល្លារគិតត្រឹមខែកក្កដា ឆ្នាំ ២០២២ និងក្លាយជាអ្នកមានបំផុតទី ៥ លើពិភពលោក។
យោងតាមការដកស្រង់ពីគេហៈទំព័រ Entrepreneur មហាសេដ្ឋីខាងលើតែងតែអនុវត្តក្បួន ៣ លើការវិនិយោគវិស័យអចលទ្រព្យដែលធ្វើឱ្យគាត់ជោគជ័យដូចពេលបច្ចុប្បន្ន ដែលក្បួនទាំងនោះរួមមាន៖
១. វិនិយោគរយៈពេលវែង
លោក warren Buffett បាននិយាយថា មនុស្សភាគច្រើនចូលចិត្តវិនិយោគរយៈពេលខ្លីដើម្បីបានផលចំណេញលឿន ប៉ុន្ដែជាក់ស្ដែង ការវិនិយោគរយៈពេលវែង ឬយូរទើបជាមធ្យោបាយផ្ដល់ចំណេញច្រើន។ លោកបានបន្តថាលោកមិនសូវខ្វល់ពីការលក់ផ្ទះនៅជាន់ផ្ទាល់ដី ឬត្រូវរង់ចាំដល់ពេលវេលាជាក់លាក់ណាមួយដើម្បីលក់ឡើយ។ ផ្ទុយទៅវិញ គាត់ផ្ដោតទៅលើការវិនិយោគ ដែលមានស្ថេរភាព និងរយៈពេលវែង។ តាមរយៈការមើលបំណាំរបស់ឪពុក និងបទសោធន៍ពីកំហុសនៃការវិនិយោគរបស់គាត់ បានជួយឲ្យគាត់ យល់កាន់តែច្បាស់ពីយុទ្ធសាស្រ្ដនៃការវិនិយោគរយៈពេលវែង។
នៅពេលលោកអ្នកផ្តោតទៅលើការវិនិយោគដែលមានរយៈពេលខ្លីគឺតែងតែជួបឧបសគ្គតិចតួចបំផុត ហើយលោកអ្នកមិនសូវជាយល់ច្បាស់ជាមួយនឹងបញ្ហាធំដែលកើតមាននៅការវិនិយោគរយៈពេលវែងនោះទេ។ ដូច្នេះលោកគួរគិតអំពីការវិនិយោគទាំងនេះ។
២. រក្សាកន្លែងសុវត្ថិភាពពេលមានអាសន្ន
ជាមួយនឹងទស្សនវិស័យរយៈពេលវែង លោក Warren Buffett ដឹងពីការរៀបចំផែនការសម្រាប់បញ្ហាធំៗដែលកើតមាន ។ លោកបានបញ្ជាក់ថា វិបត្តសេដ្ឋកិច្ចអាចកើតឡើងបានគ្រប់ពេលវេលា ដូច្នេះហើយគួរតែមានការតៀមទុកសម្រាប់គ្រាមានអាសន្នទាក់ទងនឹងតម្រូវការមូលដ្ឋានដូចជា លំនៅឋាននិងកន្លែងសម្រាប់ធ្វើការងារជាដើម។ ប្រសិនបើអ្នក ជួលអាគារធ្វើការក្នុងតម្លៃ ១០.០០០ ដុល្លារ ក្នុងមួយខែរយៈពេល ២ ឆ្នាំ អ្នកនឹងមិនបានសល់អ្វីនោះទេ ប៉ុន្ដែបើធៀបនឹងការទិញអាគារនោះហើយលក់ចេញវិញបន្ទាប់ពី ២ ឆ្នាំ នោះអ្នកនឹងទទួលបានប្រាក់ចំណេញមកវិញ។ ដូច្នេះទោះបីជាមានវិបត្តកើតឡើង ប្រសិនបើអ្នកវិនិយោគលើអចលនទ្រព្យនោះអ្នកមិនសូវជាបារម្ភខ្លាំងពេកនោះទេ ព្រោះថាការវិនិយោគទៅលើអចលទ្រព្យគឺអាចរារាំងរឿងអាក្រក់ដែលកើតឡើងបាន។
៣. ការអត់ធ្មត
ចំណុចស្នូលនៃយុទ្ធសាស្ត្រវិនិយោគរបស់ Warren Buffett គឺការអត់ធ្មត់ ជាជំនាញដែលទាមទារការខិតខំប្រឹងប្រែងតិចតួច ប៉ុន្តែដើរបានវែងឆ្ងាយ។ ឧទាហរណ៍នៅពេលដែលលោកអ្នកទៅទិញផ្ទះតម្លៃ ១០០ ០០០ដុល្លារ ដោយបង់រំលោះជារៀងរាល់ខែ ក្នុងរយៈពេល ២០ ឆ្នាំ តម្លៃផ្ទះនោះឡើងថ្លៃដល់ទៅ ៤០០,០០០ ដុល្លារ ដូច្នេះមានន័យថាលោកអ្នកអាចចំណេញបាន ៣០០,០០០ ដុល្លារបាត់ទៅហើយ ប៉ុន្ដែវាតម្រូវឲ្យយើងមានភាពអត់ធ្មត់ខ្លាំង៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ