ចូលសេរី! ចុងសប្តាហ៍នេះនៅ Walk​Street នឹងមានការសម្តែងពិសេស១ នៅបរិវេណទីតាំងសួនច្បារ
Ping Chou EngMAY 21 2025156 views

នៅថ្ងៃចុងសប្តាហ៍នេះ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ផ្លូវថ្មើរជើង- Walk​Street ដែលមានការដើរកម្សាន្ត ទិញទំនិញនិងសកម្មភាពកម្សាន្តយ៉ាងអ៊ូរអរនោះនឹងមានព្រឹត្តិការណ៍ដ៏ពិសេសមួយ ទៀតរបស់ក្រសួងទេសចរណ៍និងស្ថានទូតចិនសម្រាប់មហាជនទស្សនាដោយសេរីនិងឥតគិតថ្លៃ ដើម្បីអបអរ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”

ដោយព្រឹត្តិការណ៍ពិសេសនេះនឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នារវាង កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នារវាង កម្ពុជា-ចិន ម្តងទៀតសម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។

អាស្រ័យហេតុនេះក្រសួងទេសចរណ៍ សូមអំពាវនាវឱ្យ សាធារណជនមេត្តាជ្រាប និងចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបន្ថែមទៀត ពិសេសវិនិយោគិនចិន៕

500061197 1100963578731066 7273834250907377974 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia