យកជាគ្រូ! ​ចង់រៀនភាសាចិន អង់គ្លេស ថៃ បារាំង វៀតណាមបានមួយចេះ ឥតគិ.តថ្លៃ កុំភ្លេចកន្លែងទាំងនេះ
Ping Chou EngMAY 21 2025547 views

ពេលចេះច្រើនភាសាគឹវាអាចជួយ សម្រួលដល់ការធ្វើការងារ ការស្រាវជ្រាវសិក្សា ទំនាក់ទំនងរកស៊ីនិងពិសេសសម្រាប់ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសខ្លាំងណាស់សម្រាប់យើង។ ស្របពេលបច្ចុប្បន្ននេះពិភពលោកស្ថិតលើចង្អុលដៃម​នុស្សយើងគ្រប់គ្នា ចង់ទិញទំនិញ ចង់ទៅទីណា ចង់រៀនអ្វី ក៏មានដែរនៅលើ Internet។

ដូច្នេះសម្រាប់អ្នកចូលចិត្តសិក្សាភាសាជាច្រើន ដូចជាភាសាពេញនិយមរួមមាន ចិន​ អង់គ្លេស ថៃ បារំាង វៀតណាមបានមួយចេះ ដោយមិនចាំបាច់បង់ថ្លៃ កុំរំលងឆាណែលដូចខាងក្រោមនេះ។

១. ភាសាចិន

ឆានែលនេះ បងប្អូនអាចរៀនភាសាចិន តាំងពីកម្រិតដំបូង និងសិក្សាពាក្យ សន្ទនាទៅតាមប្រធានបទផ្សេងៗ វេយ្យាករណ៍ សំណង់ប្រយោគ ព្រមទាំងអាចស្វែងយល់ពីរបៀបរៀនភាសាចិនឲ្យឆាប់ចេះបានផងដែរ។

Find Knowledge ឆានែលមួយនេះ ក៏ជាឆានែលដ៏ល្បីមួយដែលមានការបង្រៀនដោយកូនខ្មែរពិតៗតែម្តង ឆានែលនេះមានជាការបង្រៀនភាសាចិន បញ្ចេញសម្លេងដែលបងប្អូនទាំងអស់គ្នាអាចសិក្សាដោយខ្លួនឯងបានមានមេរៀនល្អៗ មានការពន្យល់ ការអាន និងការបកប្រែច្បាស់លាស់អាចធ្វើអោយបងប្អូនឆាប់ចេះនិងងាយយល់។

២. ភាសាអង់គ្លេស

Speak English With Vanessa ឆាណែល១នេះគឺបង្រៀនដោយជនជាតិដើមអាមេរិក នឹងជួយអ្នករៀនភាសាអង់គ្លេសនិយាយដោយទំនុកចិត្ត ធម្មជាតិ និងគ្មានភាពតានតឹងក្នុងការរៀនភាសាអង់គ្លេស។ លើសពីនេះទៅទៀតឆាណែលនេះ ​បង្រៀនងាយៗស្រួលយល់សម្រាប់អ្នកចេះភាសាអង់គ្លេស តិចតួចរួចចង់ពង្រឹងបន្ថែមសម្រាប់ប្រើក្នុងការរស់នៅនិងនៅកន្លែងការងារ ហើយតែងតែមានលំហាត់អនុវត្តហ្រ្វីៗផងដែរបន្ទាប់ពីរៀនមេរៀននីមួយៗរួច។

Linguamarina ជាឆាណែលសម្រាប់អ្នកដែលចង់ពង្រឹងភាសាអង់គ្លេសក្នុងអាជីវកម្ម ឆាណែលមួយនេះគឺពិតជាសាកសមបំផុត។ ក្រៅពីមានបង្រៀនអំពីពាក្យ និងភាសានិយាយក្នុងការធ្វើជំនួញ ក៏មា​នរៀន​អំពីរបៀបសរសេរលិខិតឱ្យបានកាន់តែល្អ និងការធ្វើទំនាក់ទំនងជាដើម។

. ភាសាថៃ

Learn Thai with ThaiPod101.com ដោយឡែកឆាណែលសម្រាប់រៀនភាសាថៃមួយនេះវិញសម្រាប់អ្នកចេះខ្លះៗហើយនិងចង់ពង្រឹងបន្ថែម ក្នុងនោះឆាណែលមួយនេះមានមេរៀនពាក្យ ប្រយោគ សម្រាប់សន្ទនាភាសាថៃ ដែលប្រមូលផ្តុំទៅដោយគ្រូជាច្រើនក្នុងវីដេអូនីមួយៗ ព្រមទាំងជនជាតិដើមផងដែរ។

Thai By Siheang អ្នកចង់រៀនភាសាថៃ អាចចូលទៅរៀនក្នុងឆាណែលមួយនេះបាន ព្រោះរាល់មេរៀនទាំងអស់ គឺមានសម្រាប់កម្រិតដំបូងនិងអ្នកចេះខ្លះៗហើយ ដូចជាការបញ្ចេញសំឡេងភាសាថៃ វាក្យស័ព្ទភាសាថៃ និងភាសាក្នុងអត្ថបទឬសៀវភៅ ដែលបង្រៀនដោយអ្នកគ្រូនិយាយភាសាខ្មែរផ្ទាល់តែម្តង។

. ភាសាបារាំង

SALA - Let's Learn French ឆាណែលភាសាបារាំងមួយនេះបង្រៀនដោយលោកគ្រូជនជាតិខ្មែរផ្ទាល់ ដែលនឹងបង្រៀនពីការប្រើប្រាស់ពាក្យបារាំង ប្រធានបទក្នុងការសន្ទនាជាប្រចាំ និងវេយ្យាករណ៍ភាសាបារាំងផងដែរ ឆាណែលនេះល្អមួយសម្រាប់អ្នកមិនទាន់ចេះសោះ និងចេះខ្លះៗហើយ។

Useful French with Chris កន្លែងមួយនេះល្អសម្រាប់អ្នកចង់ពង្រឹងភាសាបារាំងបន្ថែម ដែលក្នុងនោះមានដូចជាការប្រើប្រាស់ប្រយោគក្នុងភាសាបារាំង និងប្រើប្រាស់សន្ទនានានាដែលយើងអាចនឹងជួបជាប្រចាំថ្ងៃ ដូចជាការធ្វើដំណើរ នៅសាលារៀន ឬអាជីពការងារជាដើម។ 

. ភាសាវៀតណាម

Learn Vietnamese with VietnamesePod101.com សម្រាប់អ្នកចង់ស្វែងយល់ពីភាសាវៀតណាម ឆាណែលមួយនេះសម្រាប់អ្នកចេះខ្លះៗ និងចេះច្បាស់ ហើយអាចប្រើប្រាស់ភាសាអង់គ្លេសបាន ដែលនឹងបង្រៀនអំពីពាក្យនិងរបៀបសន្ទនា ខណៈប្រមូលផ្តុំដោយគ្រូជាច្រើនផងដែរ សម្រាប់ឱ្យអ្នកជ្រើសកម្រិតរបស់ខ្លួន។

How To Vietnamese ឆាណែលមួយនេះក៏សម្រាប់រៀនភាសាវៀតណាមផងដែរ ដែលបង្រៀនដោយគ្រូជនជាតិដើម ដោយប្រើប្រាស់ភាសាអង់គ្លេស ដោយមានមេរៀនពីភាសាវៀតណាមជាច្រើន ដូចជាការប្រើប្រាស់ពាក្យការធ្វើដំណើរកម្សាន្ត ការនិយាយជាមួយមិត្តភក្តិ ការណែនាំខ្លួន និងការប្រើប្រាស់ប្រយោគជាច្រើនបែបផងដែរ។

ជាការពិតណាស់លការរៀនភាសាក្រៅពីមានការសិក្សានៅសាលា យើងអាចរៀនពីមនុស្សជុំវិញខ្លួន រៀននៅតាមអ៊ីនធើណេត អេបទូរស័ព្ទ យូធូប វេបសាយ ក៏ដូចជា Podcast ជាដើម ព្រោះថានាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបា​ច់មួយក្នុងការប្រើប្រាស់ មិនថាការធ្វើទំនាក់ទំនង ការប្រកបរបរ ការងារ ឬការធ្វើដំណើរកម្សាន្តនោះទេ ដូច្នេះការរៀនឱ្យយល់និងស្តាប់បានយ៉ាងហោចណាស់១ភាសាក៏ជារឿងចាំបាច់ដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia