រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមឱ្យមន្រ្តីរាជការ កម្មករ និយោគជិត ឈប់សម្រាករយៈ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយគិតចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈការឈប់សម្រាកនេះនឹងទទួលបានប្រាក់ឈ្នួលផងដែរ។ នេះបើយោងតាមការចេញសេចក្ដីជូនដំណឹងរបស់ទីស្រ្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងលិខិតរបស់ទីស្រ្ដីការគណៈរដ្ឋមន្រ្តី មានខ្លឹមសារយ៉ាងដូច្នេះថា “ទីស្រ្តីការគណៈមន្រ្តីសូមជជម្រាបជូនឯឧត្តមជ្រាប ថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ អនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួន៣ ថ្ងៃនៅថ្ងៃទី២២ ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយការឈប់សម្រាកនេះនឹងទទួលបានប្រាក់ឈ្នួល”។
សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រ្តឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុននេះ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត