អាយុ២៤សល់លុយ១០ម៉ឺន$ Vincent Chan ប្រាប់ស្នៀតបង្វឹកខួរក្បាលជួយឱ្យរកលុយសល់លឿនបំផុត
ឡុង វឌ្ឍនៈJANUARY 11 202313.9 K views

ធ្លាប់ជាក្មេងម្នាក់ដែលធ្លាប់ត្រូវម្ដាយទិញសម្លៀកបំពាក់ធំៗឱ្យស្លៀក ដើម្បីរង់ចាំដល់ពេលដែលធំបន្តិច សម្លៀកបំពាក់មិនចង្អៀត ហើយអាចស្លៀកបានយូរ សន្សំសំចៃលុយបានច្រើន កុមារា Vincent Chan បានបង្ហើបថាវាជារឿងដ៏គួរឱ្យខ្មាសអៀន និងធ្វើឱ្យលោកមិនសូវមានភាពជឿជាក់លើខ្លួនឯងកាលពីក្មេង។

មិនត្រឹមតែប៉ុណ្ណោះ ពេលដែលនៅក្មេង ព្រោះតែមិត្តរួមថ្នាក់របស់លោក បានយកកិត្តិយសរបស់ម្ដាយ និងចំណុចខ្មាសអៀន ដែលធ្វើឱ្យលោកមានអារម្មណ៍អាម៉ាស យកមកចំអកលេងសើច បានធ្វើឱ្យលោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំសម្រាប់ជីវិតខ្លួនឯងថា ត្រូវតែក្លាយជាអ្នកមានឱ្យបាន ពេលដែលធំឡើង។

ចាប់តាំងពីពេលនោះមក លោកតែងតែផ្ដោតខួរក្បាលទៅស្រាវជ្រាវ និងរៀនសូត្រពីបុគ្គលដែលជោគជ័យ មានទ្រព្យជាច្រើនជាប្រចាំ រហូតដល់ពេលមួយ ពេលដែលលោកចម្រើនវ័យបន្តិច ក៏មានឱកាសបានទៅសិក្សានៅសាលាល្បីមួយ ដែលសម្បូរទៅដោយកូនអ្នកមាន ហើយមានមិត្តរួមថ្នាក់ម្នាក់អាចរកចំណូលបានរហូតដល់ទៅ២៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ​ ទាំងដែលខ្លួននៅក្មេងល្ហក់នៅឡើយ។

ក្រោយឃើញបែបនេះ លោកក៏បានដាច់ចិត្តសួរទៅកាន់មិត្តរួមថ្នាក់ម្នាក់នោះអំពីគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យលឿន ជាពិសេសអាចរកចំណូលបានច្រើនដូចជាគាត់។ ជាចម្លើយតប មិត្តរួមថ្នាក់ម្នាក់នោះបានប្រាប់ថា៖ ប្រសិនបើចង់ជោគជ័យ ឯងត្រូវធ្វើខ្លួនឱ្យដូចជាអេប៉ុង ដែលអាចស្រូបនូវអ្វីៗគ្រប់យ៉ាង ពីមនុស្សគំរូ ដែលអ្នកសរសើរចង់ធ្វើដូចជាគាត់។

ចាប់តាំងពីពេលនោះមក លោកក៏បានយកវាមកឆ្លុះបញ្ចាំងវិញ ហើយក៏គិតឃើញនូវស្នៀតបង្វឹកខួរក្បាល ដើម្បីអាចក្លាយជាអ្នកមាន សល់ទ្រព្យលឿនគឺ៖ ប្រសិនបើចង់សល់លុយ ១០ម៉ឺនដុល្លារទាំងវ័យក្មេង លោកគួរតែឈប់ផ្ដោតលើគោលដៅតូចៗ ហើយគួរផ្ដោតឱ្យខ្លាំងលើគោលដៅធំៗ ឱកាសធំៗ ដែលលោកអាចសម្រេចនូវអ្វីដែលលោកប៉ង។

ក្រោយដឹងស្នៀតមួយនេះ លោកក៏បានប្រឹងប្រែងរៀនសូត្រ ប្រឹងប្រែងធ្វើការងារ ប្រឹងប្រែងសន្សំ រហូតអាចធ្វើការងារនៅក្រុមហ៊ុនអន្តរជាតិ​ដែលអាចរកចំណូលបានខ្ពស់ដល់ទៅ ១២ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ឆ្លុះបញ្ចាំងមកវិញ ស្ថិតនៅក្នុងវ័យត្រឹមតែ ២៤ឆ្នាំ លោកអាចសម្រេចគោលដៅរកលុយឱ្យបាន១០ម៉ឺនដុល្លារ ហើយត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ លោកអាចកសាងទ្រព្យបានរហូតដល់ទៅ ៤០ម៉ឺនដុល្លារ ពីការប្រើប្រាស់នូវស្នៀតបង្វឹកខួរក្បាលមួយនេះ និងយកប្រាក់ដែលរកបានទៅបង្កើតលុយជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា មកទល់នឹងពេលនេះ លោកក៏បានលាឈប់ពីការងារ ហើយងាកមកធ្វើជាអ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមយូធូប ទាក់ទិននឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងមេរៀនជីវិតល្អៗជាច្រើន ដែលទាក់ទាញអ្នកតាមដានជាង ៥០ម៉ឺននាក់ និងអាចរកចំណូលបានរាប់ពាន់ដុល្លារប្រចាំខែពីយូធូបផងដែរ៕

ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9  

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia