ស្ត្រីមិនសូវចេះមាត់កម្នាក់ អាចទាញចំណូល២លាន$/១ឆ្នាំ ចេញពីការធ្វើរឿងធំៗ៣នេះ
Kan DaraAPRIL 20 20237.1 K views

មនុស្សមិនសូវបានសម្តី ភាគច្រើនយល់ថាខ្លួនចាញ់ច្រាបគេ ពិបាកមានភាពលេចធ្លោក្នុងអាជីព ឬកិច្ចការងារផ្សេងៗ។ ប៉ុន្តែជាក់ស្តែង ស្រី្តវ័យ៤០ឆ្នាំ Victor Chung ជាប្រភេទមនុស្ស Introvert បានបង្កើតអាជីវកម្មផ្សព្វផ្សាយមួយដោយជោគជ័យ អាចទាញចំណូលរហូតដល់ទៅ ២លានដុល្លារឯណោះកាលពីឆ្នាំមុន។ ខាងក្រោមនេះ គឺជារឿង៣យ៉ាង ដែលអ្នកស្រីបានអនុវត្ត ក្នុងការវិវត្តខ្លួនពីមនុស្សមិនសូវមាត់កម្នាក់ ក្លាយទៅជាសេដ្ឋី៖

១/. ង្កើនសមត្ថភាពខ្លាំងទ្វេដង

ផ្តោតទៅលើចំណុចខ្លាំងរបស់ខ្លួនឯង និងដុះខាតវាជាប្រចាំ បន្ទាប់មកយកវាមកលួងលោមទម្លាប់មិនសូវចេះនិយាយ ដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យហ៊ាននិយាយ។ អ្នកស្រី Victor Chung បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលខ្ញុំមានអារម្មណ៍មិនសូវជឿជាក់ ខ្ញុំទៅរកមើល អាល់ប៊ុមលើកទឹកចិត្ត របស់ខ្ញុំដែលបានបង្កើតនៅលើទូរស័ព្ទដៃ។ ខ្ញុំរក្សាទុករូបថតអេក្រង់នៃសារអត្ថបទ មតិសង្គម និងអ៊ីម៉ែលដែលខ្ញុំទទួលបានពីមនុស្សដែលអរគុណខ្ញុំ។ រាល់ពាក្យ​វិជ្ជមាន​ទាំង​នេះ​រំឭក​ខ្ញុំ​ថា​ខ្ញុំ​ពូកែ​ក្នុង​ការងារដែលខ្ញុំកំពុងធ្វើ»

២/. ផ្តោតលើគុណភាពជាងបរិមាណ

អ្នកស្រីបាននិយាយថា៖ «ខ្ញុំពុំមានភាពសុខស្រួលពេលនៅជុំវិញមនុស្សរាប់រយនាក់ក្នុងពេលតែមួយនោះទេ។ ខ្ញុំចូលចិត្តគិតគូរ និងពិភាក្សា ឬតស៊ូមតិ ជាមួយក្រុមតូចមួយដែលមានគុណភាព ហើយទទួលបានផលលឿន»។ នៅក្នុងព្រឹត្តិការណ៍ជំនួប អ្នកស្រីតែងរំលឹកខ្លួនឯងថា អ្នកស្រីមិនចាំបាច់និយាយជាមួយមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នោះទេ។ ការ​ចូល​ជ្រៅ​ជាមួយ​មនុស្ស​ពីរ​ឬ​បី​នាក់​មាន​ន័យ​ជាង​ការ​ព្យាយាម ​និយាយ​តិចៗ​ជាមួយ​មនុស្ស​គ្រប់​រូប។

៣/. កំណត់សកម្មភាព

អ្នកស្រី Victor Chung បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវការពេលវេលាតែម្នាក់ឯង ដើម្បីមានអារម្មណ៍ល្អបំផុត។ ខ្ញុំចូលចិត្តធ្វើការស្ងាត់ៗពីផ្ទះល្វែងរបស់ខ្ញុំដោយមិនមានការរំខាន។ ខ្ញុំប្រើ Loom ដែលជាវេទិកាផ្ញើសារជាវីដេអូ ដើម្បីចែករំលែកគំនិត និងព័ត៌មានថ្មីៗជាមួយក្រុមរបស់ខ្ញុំ។ វាបានជួយសន្សំពេលវេលាខ្ញុំជាង ១០០ម៉ោងក្នុងការប្រជុំ។ នៅពេលដែលមិត្តរួមការងារចង់ជួបដើម្បីស្វែងរកកិច្ចសហការ ខ្ញុំអាចអញ្ជើញពួកគេឱ្យជជែកជាមួយខ្ញុំនៅលើ Voxer ដែលជាកម្មវិធី walkie talkie»។ ក្នុងនោះជាធម្មតាអ្នកស្រីឡើងធ្វើបទបង្ហាញនិយាយជាសាធារណៈ ឬការសម្ភាសម្តងក្នុងមួយឆ្នាំ ឬនៅពេលដែលខ្ញុំមានការសម្ពោធដ៏ធំដែលនឹងមកដល់។ បន្ទាប់ពីនោះ អ្នកស្រីបានវិលត្រឡប់ក្រោយទៅក្នុងសភាព Introvert វិញ និងផ្តោតទៅលើអាជីវកម្មរបស់អ្នកស្រី៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia