វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tourដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជានាខែវិច្ឆិកា
ធី ស្រីល័ក្ខSEPTEMBER 18 202526 views

កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា កន្លងទៅក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាងដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់វាយកូនហ្គោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា Vattanac Legends Championship ដែព្រឹត្តិការណ៍នេះនឹងធ្វើនៅរណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិតរបស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort ចាប់ពីថ្ងៃទី២១ ដល់ ២៣​ ខែវិច្ឆិកា ឆ្នាំ២០២៥​ ខាងមុខនេះ

3

 The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេចរណ៍អន្តរជាតិ មានមូលដ្ឋាននៅសហភាពអឺរ៉ុបដែលកម្មវិធីនេះនឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពាន​រង្វាន់ធំៗ បុគ្គលមានឥទិ្ធពល ព្រមទាំងសិល្បករអន្តរជាតិជាច្រើនផងដែរ ចូលរួមក្នុងការប្រកួត ក៏ដូចជាមានអ្នកទស្សនាទូទាំងពិភពលោករាប់លាននាក់ ហើយនេះគឺជាឱកាសផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាកាន់ពិភពលោក ដែលកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះមានទីលានវាយកូនហ្គោលដ៏ធំស្តង់ដារអន្តរជាតិ សណ្ឋាគារប្រណិត ជាមួយបដិសណ្ឋារកិច្ចដ៏ល្អ និងភាពរួសរាយ​រាក់ទាក់របស់ប្រជាជនកម្ពុជា។

2

 អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប មានប្រសាស៍ថា “បេសកម្មរបស់ វឌ្ឍនៈ គ្រុប គឺចូលរួមលើកតម្កើងវប្បធម៌ខ្មែរ ចូលរួមកសាងអនាគតកម្ពុជាឆ្ពោះទៅមុខ ភាពច្នៃប្រឌិតថ្មីៗ ព្រមទាំងមិត្តភាពអន្តរជាតិ។ ការប្រកួត  Vattanac Legends Championship គឺជាការឆ្លុះបញ្ចាំងទស្សនៈវិស័យនៃកីឡាលំដាប់ពិភព​​លោកជាមួយនឹងសេដ្ឋកិច្ច និងសង្គម​​។ កិច្ចសហការនេះមិនត្រឹមតែជាការរៀបចំការប្រកួតពានរង្វាន់​លំដាប់​​​ពិភពលោកនោះទេ តែនេះគឺជាស្ពានដែលភ្ជាប់ប្រទេសកម្ពុជា ជាមួយសហគមន៍កីឡាសកលលោកព្រឹត្តិការណ៍នេះនឹងជួយបំផុសគំនិតយុវជនឲ្យចូលចិត្តកីឡាវាយកូនហ្គោល នាំយកមោទនភាពជាតិ និងពង្រឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាទិសដៅសម្រាប់កីឡាលក្ខណៈអន្តរជាតិ និងទេសចរ​ណ៍ផងដែរ។”

 7

សូមបញ្ជាក់ផងដែរថា ផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន, គ្រុឌ, ភេសជ្ជៈកីឡាបំពេញជាតិទឹក វី-អាកទីវ និងទឹកពិសាប្រណិត វី-អាកទីវ ក៏នឹងត្រូវដាក់បម្រើជូនភ្ញៀរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់វាយកូនហ្គោល Vattanac Legends Championship ជាមួយនឹងប្រាក់រង្វាន់រហូតដល់ ៥៥ ម៉ឺនដុល្លារ ដល់ម្ចាស់ជើងឯកសម្រាប់កម្មវិធីដ៏អស្ចារ្យនេះ។

564

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia