នៅខ្មែរក៏មានលក់! នេះជាឡានអគ្គិសនីតម្លៃជាង១ម៉ឺន$ សាកម្តងរត់បានជាង ៣០០គីឡូ ល្អសម្រាប់អ្នកជិះទៅធ្វើការ
ធី ស្រីល័ក្ខSEPTEMBER 18 202582 views

តើមានបងប្អូនណាខ្លះ ដែលកំពុងតែស្វែងរកឡានអគ្គិសនីដែលមានតម្លៃខ្ទង់១ម៉ឺនដុល្លារជាង សម្រាប់ជិះទៅធ្វើការ ទៅផ្សារ ឬទៅសាលារៀន តែមិនដឹងជ្រើសរើសឡានអគ្គិសនីម៉ូដែលអ្វី ដែលសន្សំសំចៃខ្ពស់។ បងប្អូនអាចពិចារណាឡានអគ្គិសនី Leapmotor T03 ខណៈសាកមួយពេញអាចបើកបរបានរហូតដល់ 310 Km សាកសមបំផុតសម្រាប់ជិះនៅទីប្រជុំជន។

 

ចំពោះ រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត hatchback អគ្គិសនីខ្នាតតូ (ឬហៅថា City Car) ដែលរចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងយុគសម័យថ្មី​ និង ការបើកបរក្នុងទីក្រុងបានយ៉ាងល្អបំផុត។ រថយន្តនេះបានបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើប ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់និស្សិត ឬ​ អ្នកជំនាញវ័យក្មេង ស្ត្រីមេផ្ទះ ឬ អ្នកចូលនិវត្តន៍ដែលមានតម្រូវការរថយន្តប្រើប្រាស់ក្នុងទីក្រុង។ សម្រាប់ រថយន្ត Leapmotor T03 គឺមានភាពឆ្លាតវៃ សន្សំសំចៃខ្ពស់ ជាមួយតម្លៃសមរម្យប្រមាណជា ១ម៉ឺន៤ពាន់ដុល្លារប៉ុណ្ណោះ ដោយមានប្រម៉ូសិនថែមទូរស័ព្ទដៃ iPhone 16 ថែមទៀតផង។

៤០

អ្វីដែលកាន់តែពិសេសនោះ ឡានមួយម៉ូដែលនេះសាកមួយពេញអាចបើកបរបានរហូតដល់ទៅ ៣១០គីឡូ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាបែបថ្មីគ្រាន់តែជាន់ហ្រាំងអោយជាប់ ហើយរថយន្តនឹងដំណើរការថែមទាំងមានប្រព័ន្ធជំនួយក្នុងការបើកបរជាច្រើនដែលងាយស្រួលក្នុងការចត និងការបើកបរនៅតាមផ្លូវចង្អៀតក្នុងទីក្រុងភ្នំពេញ ដោយបំពាក់ជាមួយកាមេរ៉ាថយខាងក្រោយ ហ្រ្វាំងដៃអេឡិចត្រូនិច មានពោងសុវត្ថិភាព ។ល។

42

គូសបញ្ជាក់ថា រថយន្ត Leapmotor T03 បានរួមបញ្ចូលគ្នានូវដំណើរការបើកបរ smooth ល្អ​ជាមួយនឹងតម្លៃសមរម្យដែលធ្វើឲ្យរថយន្តអគ្គិសនីម៉ូឌែលនេះកាន់តែងាយស្រួល និង ទទួលបានការគាំទ្រពីសំណាក់អតិថិជននៅប្រទេសកម្ពុជាយើង។ ដូច្នេះសម្រាប់បងប្អូនចាប់អារម្មណ៍ឡានអគ្គិសនីម៉ូដែលនេះអាចទៅទីតាំងអគារតាំងបង្ហាញរថយន្ត Leapmotor KH ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ ទល់មុខសាលាអន្តជាតិ ISPP ឬអាចទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖010 888 061/093 836 888

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia