Limperial Home ទទួលបានពានប្រចាំឆ្នាំ 2025 ក្នុងការផ្គត់ផ្គង់ចង្កៀងប្រណិតៗ ផ្តាច់​មុខពីក្រុមហ៊ុន Asfour Crystal
ធី ស្រីល័ក្ខSEPTEMBER 18 2025

ភ្នំពេញ, កម្ពុជា – L’imperial Luxury ដែលជាក្រុមហ៊ុនឈានមុខក្នុងការផ្គត់ផ្គង់គ្រឿងសង្ហារឹម និងចង្កៀងប្រណិតនៅកម្ពុជា មានមោទនភាព ប្រកាសពីការទទួលបានពានរង្វាន់ប្រចាំឆ្នាំ Partnership Award ពីក្រុមហ៊ុន Asfour Crystal ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រីស្តាល់ គ្រឿងអលង្ការ វត្ថុតាំងលម្អ និងចង្កៀងដ៏ល្បីល្បាញលំដាប់ពិភពលោក មកពីទីក្រុង Cairo ប្រទេសអេហ្ស៊ីប។

37

ភាពជាដៃគូដែលកំណត់និយមន័យថ្មីនៃប្រណិតភាព

L’imperial Luxury ទទួលបានពានរង្វាន់នេះដោយសារក្រុមហ៊ុនបាននាំផ្ដាច់មុខផលិតផលគ្រីស្តាល់ ASFOUR មកកាន់ប្រទេសកម្ពុជា ដែលរួមមានប្រភេទចង្កៀងគ្រីស្តាល់ ចង្កៀងស្ពាន់ ចង្កៀងស្ពាន់ស្រោបមាស និងវត្ថុតាំងលម្អដ៏ប្រណិតៗជាច្រើនទៀត។

ភាពជាដៃគូនេះបង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនទាំងពីរដែលមានគោលបំណងលើកកម្ពស់គុណភាពជីវិត តាមរយៈរចនាបថ និងស្នាដៃដែលមិនងាយសាបសូន្យ។ 

38

ASFOUR Crystal មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកក្នុងការផលិតដែលមានភាពរឹងមាំ ភ្លឺថ្លា និងមានពន្លឺចែងចាំងដូចគ្រាប់ពេជ្រ។ ជាច្រើនទសវត្សរ៍មកនេះ ASFOUR បានរួមបញ្ចូលគ្នា រវាងសិល្បៈបុរាណ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតផលិតផលដែលត្រូវបានប្រើប្រាស់ នៅក្នុងព្រះបរមរាជវាំង សណ្ឋាគារលំដាប់អន្តរជាតិ និងគេហដ្ឋានដ៏សម្បូរបែបជាច្រើន។

ភាពជាដៃគូនេះបានបើកផ្លូវដល់អតិថិជននៅកម្ពុជា អោយទទួលបានបទពិសោធថ្មីជាមួយ ផលិតផលគ្រីស្តាល់ ដែលល្អបំផុតលើពិភពលោក ដែលនាំមកនូវភាពប្រណិត និងកិត្យានុភាពដល់គេហដ្ឋានរបស់លោកអ្នក។

39

អំពី L’imperial Luxury

L’imperial Luxury ជាក្រុមហ៊ុនឈានមុខក្នុងការផ្គត់ផ្គង់គ្រឿងសង្ហារឹម និងចង្កៀងប្រណិតនៅកម្ពុជា ផ្ដល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ ។

ទីតាំង:អគារ ៧៦៧, ផ្លូវកម្ពុជាក្រោម ជិតស្ពានអាកាស៧មករា, សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ ទីតាំងលើ Google Map: https://maps.app.goo.gl/794bZpeZd8132CJY7

សម្រាប់ព័ត៌មានបន្ថែម៖

ហ្វេសប៊ុក: https://www.facebook.com/limperialluxury

គេហទំព័រ:https://limperialluxury.com/

លេខទំនាក់ទំនង: 061 610 222 / 016 610 222 / 092 222 421

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia