ពេលទិញទំនិញនៅហាងគេតែងគិតពន្ធ តើដឹងអត់ថាប្រភេទសេវានិងទំនិញអ្វីខ្លះដែលមិនមានជាប់ពន្ធអាករ?
ធី ស្រីល័ក្ខMARCH 26 2023394 views

ជាទូទៅពន្ធអាករនៅលើតម្លៃបន្ថែម គឺជាប្រភេទពន្ធប្រយោលដែលរាជរដ្ឋាភិបាលកំណត់លើទំនិញ ឬសេវាដែលយើងប្រើប្រាស់រាល់ថ្ងៃ ហើយពន្ធអាករលើតម្លៃបន្ថែមនេះទៀតសោតត្រូវបានកំណត់ ១០ភាគរយលើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក្នុងនោះក៏មានការផ្គង់ផ្គង់ និងសេវាកម្មមួយចំនួនមិនបានជាប់ពន្ធអាករដែរ រួមមាន ៖

  • សេវាប្រៃសណីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
  • សេវាដឹងជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈនិងជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
  • សេវាធានារ៉ាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
  • ការនាំចូលសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយស្របតាមបទបញ្ញត្តិស្តីពីគយ
  • សកម្មភាពមិនស្វែងរកចំណេញដើម្បីប្រយោជន៍សាធារណៈ
  • សេវាសិក្សាអប់រំ
  • ថាមពលអគ្គិសនីនិងទឹកស្អាត
  • ផលិតផលកសិកម្មមិនទាន់កែចច្នៃ
  • សេវាប្រមូលឬសម្អាតកាកសំណល់រឹង រាវ ៕
  • អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia