រយៈពេល៣ខែ សេដ្ឋកិច្ចអាមេរិកកំពុងដាំក្បាលចុះ លើសពីការរំពឹងទុករបស់សេដ្ឋវិទូ ព្រោះតែបញ្ហា១នេះ
Ping Chou EngMAY 1 2025180 views

សេដ្ឋកិច្ចអាមេរិកបាននឹងកំពុងដាំក្បាលចុះ០.3% ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៥ ក្រោយការឡើងកាន់តំណែងរបស់ប្រធានាធិបតី Donald Trump និងការដាក់ច្បាប់ពន្ធគយ ជំរុញឱ្យមានភាពមិនច្បាស់លាស់ ក្នុងសេដ្ឋកិច្ចរវាងអាជីវកម្មនិងអ្នកប្រើប្រាស់ ខណៈការធ្លាក់ចុះនេះគឹទាប លើសពីការរំពឹងទុករបស់សេដ្ឋវិទូភាគច្រើននាពេលកន្លងមក។

 

យោងតាមការចុះផ្សាយពី CNBC បានឱ្យបានបញ្ជាក់ថាផលិតផលក្នុងស្រុកសរុប(GDP) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងអត្រាឆ្នាំ 0.3% ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមីនា ដោយតួលេខនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងពីកំណើនប្រចាំឆ្នាំដែលមានចំនួន 2.4% ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៤។

 

ដោយរង្វាស់នៃផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ មួយផ្នែកគឺដោយសារតែកំណើន នៃការនាំចូលពីបរទេស ដោយអ្នកជំនាញបារម្ភអំពីកំណើនអតិផរណា ខណៈការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងកាត់បន្ថយចំណាយរបស់សហព័ន្ធរដ្ឋាភិបាល DOGE ដឹកនាំដោយមហាសេដ្ឋី Elon Musk របស់ក៏បានរួមចំណែកកដល់ការធ្លាក់ចុះនូវចំនួន GDP ផងដែរ។

 

បើតាមលោក Chris Rupkey ប្រធានសេដ្ឋវិទូនៅ Fwdbonds បានបញ្ជាក់ថាប្រហែលជាភាពអវិជ្ជមានមួយចំនួននេះគឺដោយសារតែការប្រញាប់ប្រញាល់នាំចូល មុនពេលដែលច្បាប់ពន្ធកើនឡើង ខណៈពេលដែលសេដ្ឋកិច្ចនៅតែបន្ថែមការងារ និងអ្នកប្រើប្រាស់នៅតែចំណាយ របាយការណ៍ GDP នៅតែកើនឡើងវិញ។

 

យ៉ាងណាមិញថ្មីៗនេះសេតវិមានបានសេចក្តីបដិសេដ ចំពោះកត្តាច្បាប់ពន្ធជំរុញឱ្យសេដ្ឋកិច្ចមានការប្រឈម ដោយលោកប្រធានាធិបតី Donald Trump បានលើកឡើងថាបញ្ហានេះគឺបានបន្សល់ទុកចាប់តាំងពីអាណត្តិរបស់ប្រធានាធិបតីមុនមកម្ល៉េះ៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia