ក្នុងខែសីហា ការនាំចូលទំនិញពីថៃមកកម្ពុជាមានការថយចុះខ្លាំង ខណៈនេះជាចំនួនភាគរ.យ
Kan DaraSEPTEMBER 11 2025686 views

ក្នុងខែសីហា ឆ្នាំ២០២៥ ការនាំចូលទំនិញពីប្រទេសថៃមកកាន់កម្ពុជា មានទំហំជាង ២១៤ លានដុល្លារ ខណៈបានថយចុះ ២៩.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីខែសីហា ឆ្នាំ២០២៤ ដែលមានតម្លៃប្រមាណ ៣០១ លានដុល្លារឯណោះ។ នេះបើតាមរបាយការណ៍ពី អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។

 

យ៉ាងណាមិញ យោងតាមរបាយការណ៍ដដែលបង្ហាញថា ក្នុងខែសីហានេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសថៃវិញ មានទំហំជាង ៤៦លានដុល្លារ ដែលថយចុះប្រមាណ ៣៦.២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

L

 

គួរជម្រាបផងដែរថា គិតត្រឹម​រយៈ​ពេល ៨ខែ​ពេញ ក្នុង​ឆ្នាំ​២០២៥ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា-ថៃ មាន​ទឹក​ប្រាក់​ ២,៦៦ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៤,៦%​ បើ​ធៀប​រយៈ​ពេល ៨ខែដូចគ្នា​ ក្នុងឆ្នាំ​២០២៤។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ថៃមាន​ចំនួន​ ៥៣៤,៩ លាន​ដុល្លារ ​ធ្លាក់​ចុះ ៦,៤% និង​ថៃ​នាំចូល ២,១២ ពាន់លាន​ដុល្លារ ថយចុះ ៤,១%៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia