គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ សាងសង់លឿនជាងផែនការជាង ៤ ភាគរយ
Bunthoeun KoemSEPTEMBER 11 202514 views

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ វឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អងក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់នេះសម្រេចបាន ៤៥% លឿនជាងផែនការ ៤,១១% ដែលរយៈពេលសាងសង់តាមផែនការមានរយៈពេល៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

546149399 1101032608874399 7822968148379255826 N

នៅពេលសាងសង់រួច គម្រោងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់។

547019819 1101033788874281 1540653119632740069 N

គួរបញ្ជាក់ផងដែរថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រកោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ គឺមានផ្នែកខាងលិចកាត់ផ្លូវជាតិលេខ២ ភ្ជាប់ដោយរង្វង់មូលទៅ មហាវិថីឈុន គង់ កាត់ទទឹង មហាវិថីសម្តេច ហ៊ុន សែន និងផ្នែកខាងកើតកាត់ផ្លូវលេខ១១០ ភ្ជាប់ដោយរង្វង់មូលទៅ ផ្លូវក្នុងបុរីប៉េងហួត និងផ្លូវលំ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិលេខ១៕

 

545385520 1101033552207638 1841973666610027595 N

547219095 1101032968874363 6682175748773877517 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia